leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោកស្រី Simona-Mirela Miculescu ប្រធានមហាសន្និបាតយូណេស្កូ

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យប្រធានមហាសន្និបាតអង្គការយូណេស្កូ បន្តគាំទ្រនិងជួយឧបត្ថម្ភ វៀតណាមតាមរយៈសកម្មភាពជាក់លាក់ដូចជា ជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងវៀតណាម និងយូណេស្កូក្នុងដំណាក់កាលដំបូងនៃកិច្ចប្រជុំ ២០២១-២០២៥; ផ្ដល់ប្រឹក្សាអំពីគោលនយោបាយ ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ព្រមទាំងជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់  ការអនុវត្តនិងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ ការធ្វើបរិវត្ដកម្មឌីជីថល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ  ការលើកតម្កើងតម្លៃវប្បធម៌ បេតិកភណ្ឌនិងកម្លាំងរបស់មនុស្សវៀតណាម។

ចំណែកលោកស្រី Simona-Mirela Miculescu បានឯកភាពជាមួយសំណើរបស់លោករដ្ឋមន្ត្រី Bui Thanh Son ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ លោកស្រីអះអាងថា យូណេស្កូ តែងតែជាដៃគូរួមដំណើរ និងដៃគូគួរឱ្យទុកចិត្តរបស់វៀតណាម។ ជួយគាំទ្រវៀតណាមលើកកម្ពស់កិត្ដនាម និងបេតិកភណ្ឌ ចុះបញ្ជីនិងការទទួលស្គាល់រមណីយដ្ឋានដូចជា៖ កេរ្ដិ៍ដំណឺលនិងរមណីយដ្ឋាន Yen Tu-Vinh Nghiem-Con Son Kiep Bac... ជាពិសេសគម្រោងអភិរក្ស និងលើកកម្ពស់តម្លៃព្រះរាជវាំង Hoang Thanh Thang Long ជាកន្លែងដែលលោកស្រីមកទស្សនានាពេលថ្មីៗនេះ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន ហើយសង្ឃឹមថា គម្រោងនេះនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Thanh Cong