ក្នុងបរិយាកាសស្និទ្ធស្នាល លោក Vo Hong Nam បានសម្តែងនូវក្តីរីករាយ រំភើប និងរំជួលចិត្តនៅពេលទទួលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសដែលវៀតណាមរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ លោក Vo Hong Nam បានសង្កត់ធ្ងន់លើជំនួយដ៏មានតម្លៃរបស់បក្ស រដ្ឋ កងទ័ពរំដោះប្រជាជន និងប្រជាជនចិនចំពោះវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងឯកភាពប្រទេសជាតិ ជាពិសេសក្នុងសម័យតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

គណៈប្រតិភូចិនសម្តែងនូវការរំជើបរំជួលចិត្តនៅពេលរំលឹកឡើងវិញដល់អនុស្សាវរីយ៍អំពីអតីតទីប្រឹក្សាយោធាចិននៅពេលដែលពួកគេត្រូវបានចាត់តាំងទៅជួយប្រទេសវៀតណាម ព្រមទាំងអះអាងថាទំនាក់ទំនងមិត្តភាពរវាងចិន និងវៀតណាម ដែលពូនជ្រំដោយលោកប្រធានម៉ៅ សេទុង និងលោកប្រធានហូជីមិញ ជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រជាជននៃប្រទេសទាំងពីរ។ គណៈប្រតិភូចិនបានសម្តែងនូវក្តីសប្បាយរីករាយនៅពេលបានឃើញសមិទ្ធផលនៃបុព្វហេតុបដិវត្តន៍របស់វៀតណាម និងកិច្ចការកសាងផ្លាស់ថ្មីប្រទេសរបស់វៀតណាម ក៏ដូចជាមនោសញ្ចេតនារបស់ប្រជាជនវៀតណាមចំពោះប្រជាជនចិន។ គណៈប្រតិភូចិនសង្ឃឹមថានឹងស្វាគមន៍សាច់ញាតិរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap មកបំពេញទស្សនកិច្ចនៅប្រទេសចិន៕

បកប្រែដោយ Huyen Trang