leftcenterrightdel
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទទួលជួបលោក Sébastien Lecornu រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង

លោក Le Hoai Trung បានអះអាងថា បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងបារាំង។  លោក Le Hoai Trung សម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក Emmanuel Macron ប្រធានាធិបតីបារាំង (ខែតុលា ឆ្នាំ ២០២៣) និងកំណត់ទិសដៅសំខាន់ៗសម្រាប់ទំនាក់ទំនងរបស់ប្រទេសទាំងពីរនាពេលខាងមុខ។

លោក Le Hoai Trung បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់បារាំងក្នុងការការពារសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅអឺរ៉ុប និងពិភពលោក។ វៀតណាមគាំទ្រគំនិតផ្តួចផ្តើមរបស់បារាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការចូលរួមរបស់បារាំងនៅក្នុងយន្តការដឹកនាំដោយអាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោករដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង អះអាងថា បារាំងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយវៀតណាម។ លោករដ្ឋមន្ត្រី Sébastien Lecornu ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាមលើកនេះ គឺជាការបង្ហាញពីមិត្តភាព និងការប្តេជ្ញាចិត្តសហប្រតិបត្ដិការដើម្បីការអភិវឌ្ឍនៃប្រទេសទាំងពីរ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃជំនួបនេះ ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Pham Diep