អបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Ito Naoki ដែលទទួលភារកិច្ចនៅវៀតណាម លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ជឿជាក់ថា ដោយមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យការទូត និងរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងវៀតណាម - ជប៉ុនក្នុងមុខតំណែងផ្សេងៗគ្នា លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ លោក​ស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានអះអាងថា រដ្ឋ ក្រសួង ស្ថាប័ននិងមូលដ្ឋាននានារបស់វៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់លោកឯកអគ្គរដ្ឋទូត Ito Naoki បំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ។

leftcenterrightdel
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលជួបលោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុន

លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan លើកច្បាស់ថា វៀតណាមចាត់ទុកជប៉ុនជាដៃគូចំបងនិងយូរអង្វែង។ លោកស្រី Vo Thi Anh Xuan បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឆ្លើយតបផលប្រយោជន៍របស់ប្រជាជនទាំងពីរនិងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់និងពិភពលោក ព្រមទាំងបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ  ហើយ​បន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ធានាសន្តិសុខសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម។

លោកស្រី Vo Thi Anh Xuan សង្ឃឹមថា ជប៉ុននឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ដឧស្សាហូបនីយកម្ម ទំនើប​ភាវូបនីយកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ ភាពធន់ និងអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួន ៣ និងផ្តល់ ODA ជំនាន់ថ្មីក្នុងវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការធ្វើបរិវត្ដកម្មឌីជីថល និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការថែទាំសុខភាព ...

ដោយលើកឡើងពីគោលដៅវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ និងចំណូលខ្ពស់នៅឆ្នាំ២០៤៥ លោកឯកអគ្គរដ្ឋទូត Ito Naoki បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគាំទ្រវៀតណាមសម្រេចបានគោលដៅនេះដោយកម្ចី ODA ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលភាគីទាំងពីរមានប្រៀបខ្លាំង។ លោកសង្ឃឹមថា វៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ​ធុរកិច្ច បង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចជប៉ុនប្រតិបត្តិការនៅវៀតណាម៕

បកប្រែដោយ Pham Diep