នៅក្នុងសន្និបាតនេះ គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាអំពីឯកសារនានាដែលនឹងដាក់ជូនមហាសន្និបាតបក្សលើកទី១៤។ ការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី ១៤ និងបញ្ហាសំខាន់ៗមួយចំនួនទៀត ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសន្និបាត

ថ្លែងសុន្តរកថាបើកសន្និបាត លោកអគ្គលេខាបក្ស Nguyen Phu Trong លើកច្បាស់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស នឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០២៦។ នេះគឺជាព្រឹត្តិការណ៍នយោបាយមានសារសំខាន់ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយលើគោលមាគ៌ាអភិវឌ្ឍន៍របស់វៀតណាម។ ដូច្នេះសេចក្តីព្រាងឯកសារ និងរបាយការណ៍នយោបាយត្រូវគ្របដណ្ដប់លើបញ្ហានានា ទាក់ទងនឹងទស្សនៈ គោលមាគ៌ា គោលការណ៍ គោលនយោបាយរបស់បក្សលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បញ្ជក់ថា “របាយការណ៍ស្តីពីសេដ្ឋកិច្ចសង្គម ការកសាងបក្ស និងការអនុវត្ត លក្ខ័ន្តិកៈបក្សនិងពង្រឹងបក្សនឹងជាមូលដ្ឋានជាក់លាក់ បង្ហាញពីភាពត្រឹមត្រូវនៃការពិនិត្យវាយតម្លៃស្ថានភាព ការជ្រួតជ្រាប និងការធ្វើជាក់ស្ដែងភាវូបនីយកម្មនូវទិសដៅធំអំពីគោលការណ៍ គោលនយោបាយ និងដំណោះស្រាយដែលត្រូវបានសង្ខេបនៅក្នុងរបាយការណ៍នយោបាយ។ ចាំបាច់ត្រូវមានភាពសមស្រប ភាពស៊ីសង្វាក់គ្នាជាមួយនឹងទស្សនៈ និងទិសដៅធំៗដែលមានចែងក្នុងរបាយការណ៍នយោបាយ។ សេចក្ដីព្រាងឯកសារដែលត្រូវបានដាក់ជូនសន្និបាតលើកនេះ គួរតែលើកឡើងនូវទិសដៅប្រកបដោយលក្ខណៈបើកចំហដោយមានជម្រើសផ្សេងគ្នាជាច្រើន ដើម្បីឲ្យមជ្ឈិមផ្ដល់មតិបញ្ជាដឹកនាំ និងជ្រើសរើស”។

leftcenterrightdel
បើកសន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្រវៀតណាមអាណត្ដិទី ១៣

ដោយសង្កត់ធ្ងន់លើខ្លឹមសារ កម្មវិធីនៃសន្និបាតមជ្ឈិមលើកនេះមានសារសំខាន់សម្រាប់ការបំពេញភារកិច្ចនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ត្រៀមរៀបចំឯកសារនានាសម្រាប់ដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស និងដឹកនាំការរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្ស។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យគណៈកម្មាធិការមជ្ឈិមបក្ស និងប្រតិភូដែលចូលរួមសន្និបាតលើកកំពស់ស្មារតីទទួលខុសត្រូវ ពិភាក្សានិងផ្តល់យោបល់ដើម្បីបំពេញរបាយការណ៍ និងគម្រោង ហើយពិចារណានិងសម្រេចចិត្ដនៅចុងបញ្ចប់នៃសម័យប្រជុំ។ សន្និបាតនេះបានប្រព្រឹត្ដទៅរហូតដល់ថ្ងៃទី ១៨ ឧសភា៕

បកប្រែដោយ Pham Diep