អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោក Amina J.Mohammad អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Stefania Giannini ជំនួយការអគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលបន្ទុកការអប់រំនិងឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មតំណាងនៃប្រទេសសមាជិកអង្គការសហប្រជាជាតិជិត ៣០។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអ.ស.ប (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអ.ស.បបានសង្កត់ធ្ងន់ថា វៀតណាមក្នុងនាមជាសមាជិកដ៏សកម្មនៃក្រុមប្រឹក្សាប្រតិបត្តិ UNESCO មានការគាំទ្រជានិច្ចចំពោះតួនាទីរបស់ UNESCO ក្នុងការជំរុញការអប់រំទូទាំងពិភពលោក។ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឡើងលទ្ធភាពនៃការរៀបចំសកម្មភាពរបស់ក្រុមជាមួយនឹងប្រទេសសមាជិកអង្គការសហប្រជាជាតិដទៃទៀត ដើម្បីបង្កើនការសន្ទនា ការចែករំលែកព័ត៌មានស្តីពីសកម្មភាពសំខាន់ៗ គំនិតផ្តួចផ្តើម និងបទពិសោធន៍ និងតថភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗលើវិស័យអប់រំផងដែរ។

ក្រុមមិត្តភក្តិអំពីការអប់រំ និងការសិក្សារៀនសូត្រពេញមួយជីវិតត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដោយធ្វើការក្នុងគោលបំណងជំរុញបញ្ហាអប់រំនៅក្នុងរបៀបវារៈ របស់អង្គការសហប្រជាជាតិ ក៏ដូចជាការចែករំលែកគំនិតផ្តួចផ្តើម និងតថភាពជាក់ស្ដែងល្អៗអំពីការធានាសិទ្ធិអប់រំរបស់ប្រទេសជាសមាជិកនានា៕

តាម vovworld.vn