leftcenterrightdel
សិស្សវៀតណាមទទួលបានរង្វាន់ទីពីរក្នុងពិធីប្រគល់រង្វាន់។

នេះគឺជារង្វាន់ខ្ពស់បំផុតដែលសិស្សវៀតណាមទទួលបានក្រោយរយៈពេល ១២ ឆ្នាំចាប់តាំងពីការប្រកួតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិត្រូវបានប្រារព្ធឡើងនៅទូទាំងប្រទេស និងបានចូលរួមក្នុងការប្រកួតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិពីឆ្នាំ ២០១៣ មកដល់បច្ចុប្បន្ននេះ។

គម្រោងទទួលបានរង្វាន់ទីពីរក្នុងវិស័យផ្នែកទន់កប្រព័ន្ធដោយសិស្សពីរនាក់គឺ Nguyen Le  Quoc Bao និង Le Tuan Huy ថ្នាក់ទី១២ វិទ្យាល័យ Le Hong Phong ទីក្រុងហូជីមិញ។ គម្រោងនេះក៏ទទួលបានរង្វាន់ទី៤ (Special Awards) ដែលផ្តល់ដោយសមាគមបច្ចេកវិទ្យាព័ត៌មានអាមេរិក។

leftcenterrightdel
សិស្ស Nguyen Le Quoc Bao និង Le Tuan Hy ជាមួយនឹងគម្រោងរបស់ពួកគេដែលបានឈ្នះរង្វាន់ទីពីរ។

leftcenterrightdel
ក្រុមសិស្សវៀតណាមដែលចូលរួមការប្រកួតនៅសហរដ្ឋអាមេរិក

Regeneron ISEF 2024 ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភានៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។ ការប្រកួតឆ្នាំនេះមានប្រទេសចំនួន ៦៧ ចូលរួមដោយមានសិស្សវិទ្យាល័យចំនួន ១៦៩៩ នាក់ និងគម្រោងចូលរួមចំនួន ១៣៥៣។ ក្នុងនោះមានគម្រោងលក្ខណៈបុគ្គលចំនួន ១.០៨២ និងគម្រោងលក្ខណៈជាក្រុមចំនួន ២៧១ ក្នុងវិស័យចំនួន ២១។ ក្រុមវៀតណាមដែលចូលរួមក្នុងការប្រកួតឆ្នាំនេះមាន៩គម្រោង (គម្រោងបុគ្គល១ និងគម្រោងជាក្រុមចំនួន៨) ក្នុងវិស័យចំនួន៩។

បកប្រែដោយ Duy Hoan