នេះជាលើកទីមួយដែលការប្រកួតអូឡាំពិកបញ្ញាសិប្បនិម្មិតអន្តរជាតិ (IOAI) ត្រូវបានរៀបចំឡើងនៅទីក្រុង Burgas ប្រទេសប៊ុលហ្គារី ដោយមានការចូលរួមពីក្រុមចំនួន ៤០ មកពី ៣៣ ប្រទេស និងតំបន់ដែនដី រួមទាំងប្រទេសជាច្រើនដែលមានវិទ្យាសាស្ត្រអភិវឌ្ឍន៍។ វៀតណាមចូលរួមការប្រកួតនេះ មានក្រុមចំនួនពីរ ដែលជាក្រុមល្អបំផុតមកពីការប្រកួតថ្នាក់ជាតិ។

leftcenterrightdel
សិស្ស ៤ រូប នៃក្រុមវៀតណាមលេខ ១ ទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតអូឡាំពិកបញ្ញាសិប្បនិម្មិតអន្តរជាតិលើកទី ១ ឆ្នាំ ២០២៤។

ក្រុមសិស្សវៀតណាមទី ១ រួមមានសិស្ស ៤ រូប មកពីវិទ្យាល័យហាណូយ - Amsterdam គឺសិស្ស Vu Le Anh Duc , សិស្ស Ngo Viet Anh ,សិស្ស Nguyen Dang Khiem និងសិស្ស Pham Nam Khanh។

នៅការប្រកួតអូឡាំពិកបញ្ញាសិប្បនិម្មិតអន្តរជាតិ ២០២៤ ក្រុមនេះបានឈ្នះមេដាយសំរឹទ្ធចំនួនពីរគ្រឿងក្នុងវិញ្ញាសាប្រកួតវិទ្យាសាស្ត្រ និងការអនុវត្ត។ លទ្ធផលនេះ រួមជាមួយនឹងលទ្ធផលរបស់ក្រុមសិស្សវៀតណាមទី ២ នោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៦ នៅលើពិភពលោកនៅពីក្រោយប្រទេសរុស្ស៊ី ប៉ូឡូញ សិង្ហបុរី ចិន និងហុងគ្រី។

leftcenterrightdel
ក្រុមសិស្សវៀតណាមទី ១ រួមមានសិស្ស ៤ រូប មកពីវិទ្យាល័យហាណូយ -  Amsterdam 
leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាល័យហាណូយ - Amsterdam ជូនផ្កាអបអរសាទរសិស្សានុសិស្ស

លោកស្រី Tran Thuy Duong នាយកវិទ្យាល័យហាណូយ - Amsterdam បានអបអរសាទរ និងផ្តល់រង្វាន់ដល់សិស្សានុសិស្ស ដោយអះអាងថា នេះជាលទ្ធផលគួរឲ្យមោទនភាព។ បញ្ញាសិប្បនិមិត្តគឺជាវិស័យពិបាក និងទាមទារចំណេះដឹងទូលំទូលាយ ជាពិសេសសម្រាប់សិស្សថ្នាក់វិទ្យាល័យ។ ដើម្បីត្រៀមសម្រាប់ការប្រកួត IOAI សាលាបានជ្រើសរើសក្រុមពីក្លឹបបង្កើតកម្មវិធី ហើយបានសម្របសម្រួលជាមួយសិស្ស និងគ្រូបង្រៀននៅបណ្ដាសាកលវិទ្យាល័យដើម្បីជួយគាំទ្រ៕

បកប្រែដោយ Pham Diep