លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតម្លៃខ្ពស់ និងលើកសរសើរកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលលេចធ្លោ ដែលក្រុមគ្រូបង្រៀន និងសិស្សានុសិស្សសម្រេចបានក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមពិធីបើកបវេសនកាលនៅវិទ្យាល័យ Pham Hung ខេត្ត Vinh Long (រូបថត៖ quochoi.vn)

លោកប្រធានរដ្ឋសភាបានបញ្ជាក់យ៉ាងច្បាស់ថា៖ បក្ស និងរដ្ឋ តែងតែកំណត់ការអប់រំគឺជាគោលនយោបាយជាតិឈានមុខគេ ការវិនិយោគលើវិស័យអប់រំគឺការវិនិយោគសម្រាប់ការអភិវឌ្ឍ ផ្តល់អ្វីៗដែលល្អបំផុតដើម្បីថែរក្សាបុព្វហេតុនៃការអប់រំ; ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដែលជាកត្តាសំខាន់បំផុតមួយកំណត់គុណភាពជីវភាពរស់នៅរបស់មនុស្ស និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេស បញ្ជាក់ពីសមត្ថភាពប្រកួតប្រជែង និងកិត្យានុភាពរបស់ប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ថ្លែងក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យ Pham Hung ខេត្ត Vinh Long (រូបថត៖ quochoi.vn)

ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមជាមួយនឹងភាពរីករាយ និងបញ្ហាប្រឈមថ្មីៗជាច្រើន; ដំណើរសិក្សារយៈពេល ៣ ឆ្នាំនៃវិទ្យាល័យពិតជាសំខាន់ណាស់ដែលសម្គាល់ភាពចាស់ទុំរបស់សិស្សគ្រប់ផ្នែក។ លោកប្រធានរដ្ឋសភាសង្ឃឹមថា សិស្សានុសិស្សទាំងឡាយនឹងទទួលបាននូវភាពរីករាយ និងកម្លាំងចលករក្នុងការសិក្សា; ខិតខំប្រឹងប្រែងដោយឥតឈប់ឈរ អនុវត្តតាមគំរូលោកប្រធានហូជីមិញ និងលោក Pham Hung។ សិស្សរួបរួម ស្រឡាញ់ និងជួយគ្នាទៅវិញទៅមករីកចម្រើន; ត្រូវបានរៀបចំយ៉ាងពេញលេញជាមួយនឹងចំណេះដឹង បំណិន និងការតំរង់ទិសអាជីព ជាមួយនឹងបំណងប្រាថ្នាដ៏អស្ចារ្យសម្រាប់ដំណើរអាជីពនាពេលអនាគត; តបស្នងសងគុណមាតាបិតា និងការខិតខំបង្រៀនរបស់លោកគ្រូអ្នកគ្រូ។

លោកប្រធានរដ្ឋសភាសង្ឃឹមថា គ្រូបង្រៀនគ្រប់រូប នឹងក្លាយជាគំរូសីលធម៌ សិក្សាដោយខ្លួនឯង និងប្រកបដោយភាពច្នៃប្រឌិត ឧស្សាហ៍ព្យាយាម និងទទួលខុសត្រូវចំពោះវិជ្ជាជីវៈ ស្រឡាញ់ និងប្រដែប្រដៅបង្រៀនសិស្សអស់ពីចិត្តពីថ្លើម៕

បកប្រែដោយ Huyen Trang