សន្និសីទ ACT+1 លើកទី៣៨៖ ការលើកកម្ពស់សុភមង្គលនៅតាមសាលា និងនិរន្តរភាពក្នុងការអប់រំ
កប.អនឡាញ - ប្រតិភូជាង ៩០០ នាក់មកពីប្រទេសសមាជិកចំនួន ៩ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៣៨ នៃក្រុមប្រឹក្សាគ្រូបង្រៀនអាស៊ាន+កូរ៉េខាងត្បូង (ACT+1) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៨ ខែកញ្ញា នៅទីក្រុងបាងកក ប្រទេសថៃ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកបណ្ឌិត Nguyen Ngoc An ប្រធានសហជីពអប់រំវៀតណាម បានអញ្ជើញចូលរួមសន្និសីទនេះ។