នៅទីនេះ ថ្នាក់ដឹកនាំសាលាបឋមសិក្សា Nguyen Tat Thanh បានរាយការណ៍អំពីការអនុវត្តគម្រោងរបស់សាលានាពេលកន្លងមក ដោយផ្តោតលើខ្លឹមសារនៃកាលៈទេសៈ លក្ខខណ្ឌ និងដំណើរការអនុវត្តគោលដៅ និងលទ្ធផលដំបូងដែលសម្រេចបានក្នុងការថែទាំសុខភាព ការអប់រំផ្លូវកាយ និងផ្លូវចិត្ត សម្រាប់សិស្សសាលាដែលចូលរួមក្នុងគម្រោង។

leftcenterrightdel
ព្រះអង្គម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn ចុះហត្ថលេខាលើរូបភាពសួនបន្លែជាទីស្រឡាញ់របស់សិស្សសាលាបឋមសិក្សា Nguyen Tat Thanh (រូបថត៖ vnanet.vn)

បន្ទាប់ពីចូលរួមសិក្ខាសាលា "លើកកម្ពស់គុណភាពជីវភាពរស់នៅ ឱកាសអប់រំ និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់កុមារ និងកុមារជំទង់ យុវជនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក" នៅប្រទេសថៃ កម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលាបានអនុវត្តចំណេះដឹងដ៏មានប្រយោជន៍ជាច្រើនក្នុងដំណើរការបង្រៀន និងរៀន។

កាលពីខែមីនាកន្លងទៅ ថ្នាក់ដឹកនាំសាលាបានស្វាគមន៍គណៈប្រតិភូការិយាល័យគម្រោងនៃព្រះអង្គម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn មកសួរសុខទុក្ខ និងរៀបចំសកម្មភាពបណ្តុះបណ្តាលជំនាញដល់គ្រូបង្រៀន និងសិស្សានុសិស្សក្នុងសាលា។ សាលាក៏បានអនុវត្តសកម្មភាពទាំងនោះដោយបង្កើតក្លឹប "ខ្ញុំស្រលាញ់កសិកម្ម" ដែលទាក់ទាញការចូលរួមពីសិស្សានុសិស្ស គ្រូបង្រៀន និងមាតាបិតាយ៉ាងច្រើនកុះករ។

ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn បានផ្តល់អំណោយដល់គ្រូបង្រៀន និងសិស្សានុសិស្សរបស់សាលា រួមមាន៖ កុំព្យូទ័រចំនួន ៥ គ្រឿង; តម្រងទឹក ២ គ្រឿង; សម្ភារៈសិក្សា។ល៕

បកប្រែដោយ Huyen Trang