នេះគឺជាការប្រឡងជាប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងដោយសមាគមផ្សាយសម្លេង-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (ABU) ជាទីលានលេងសម្រាប់និស្សិតដែលចូលចិត្តមនុស្សយន្តមកពីប្រទេស និងតំបន់ដែនដីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រធានបទនៃការប្រឡងឆ្នាំនេះគឺ "ថ្ងៃប្រមូលផល" ដែលបានបំផុសគំនិតដោយការធ្វើស្រែចំការនៅលើវាលស្រែកាំជណ្តើរ។ គ្រាប់បាល់នឹងតំណាងឲ្យគ្រាប់ស្រូវដែលត្រូវការប្រមូលផលនៅក្នុងវាលស្រែ។

leftcenterrightdel
ស្ថានភាពប្រកួតប្រជែងមួយចំនួនរវាងបណ្តាក្រុមនៅជុំចុងក្រោយនៃការប្រឡង Robocon វៀតណាមឆ្នាំ ២០២៣ (រូបថត៖ vnanet.vn)

មនុស្សយន្តដែលចូលរួមត្រូវតែបំពេញភារកិច្ចក្លែងធ្វើដំណើរការដាំស្រូវ ចាប់ពីការសាបព្រួស រហូតដល់ការប្រមូលផល។ ការប្រឡងឆ្នាំនេះបានទាក់ទាញការចូលរួមពីក្រុមចំនួន ១៣ មកពីប្រទេសនិងតំបន់ដែនដីចំនួន ១២។ ក្នុងចំណោមនោះ វៀតណាមមានក្រុមតំណាងចំនួន ២ គឺ SKH - AUTOMATION និង SKH - CK1 មកពីមហាវិទ្យាល័យគរុកោសល្យបច្ចេកទេស Hung Yen។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រឡងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់យុវជនក្នុងការជួបប្រាស្រ័យ សិក្សារៀនសូត្រ និងចែករំលែកបទពិសោធន៍ទៀតផង។ ក្រៅពីការប្រឡងជាផ្លូវការ គណៈកម្មការរៀបចំនឹងរៀបចំសកម្មភាពក្រៅឆាកគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ ការផ្លាស់ប្តូរនិងចែករំលែកចំណេះដឹងអំពីកម្មវិធីគ្រប់គ្រង ការដំឡើងមនុស្សយន្ត និងកម្មវិធីដំណើរកម្សាន្តទៅទស្សនាបេតិកភណ្ឌឈូងសមុទ្រ Ha Long ផងដែរ៕

បកប្រែដោយ Huyen Trang