AVSE GLOBAL ជួយតភ្ជាប់ទីក្រុង Da Nang ជាមួយធនធានអន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី ១២ ខែសីហា នៅទីក្រុង Da Nang អង្គការវិទ្យាសាស្ត្រ និងអ្នកជំនាញការវៀតណាមសកល (AVSE GLOBAL) ដឹកនាំដោយលោក Nguyen Duc Khuong ប្រធាន AVSE Global នាយកប្រតិបត្តិនៃសាលា EMLV Business School និងជានាយកអភិវឌ្ឍន៍អន្តរជាតិនៃសាកលវិទ្យាល័យ De Vinci Higher Education សាធារណរដ្ឋបារាំង បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang។ លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង Da Nang បានទទួលជួបគណៈប្រតិភូ។
ថ្លែងមតិជាមួយគណៈប្រតិភូនៃអង្គការ AVSE GLOBAL លោក Nguyen Van Quang បានឲ្យដឹងថា គោលដៅរបស់ទីក្រុង Da Nang ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ គឺក្លាយជាទីក្រុងដ៏ធំ អេកូឡូស៊ី ឆ្លាតវៃ ជាមជ្ឈមណ្ឌលចាប់ផ្ដើមធ្វើអាជីវកម្ម នវានុវត្តន៍ និងជាទីក្រុងឆ្នេរសមុទ្រដែលគួរឲ្យចង់រស់នៅនៅក្នុងអាស៊ី។
|
|
AVSE Global នឹងជួយតភ្ជាប់ធនធានអន្តរជាតិសម្រាប់ទីក្រុង Da Nang (រូបថត៖Vietnam.vn) |
ថ្នាក់ដឹកនាំទីក្រុងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ កិច្ចសហការពីអ្នកជំនាញ និងបញ្ញវន្តដែលជាអាណិកជនវៀតណាម រួមទាំង AVSE Global សម្រាប់ការអភិវឌ្ឍទីក្រុង។ នាពេលខាងមុខ ទីក្រុង Da Nang សង្ឃឹមថា AVSE Global នឹងយកចិត្តទុកដាក់ក្នុងការតភ្ជាប់ និងជួយគាំទ្រទីក្រុងក្នុងវិស័យដែល AVSE Global មានអ្នកជំនាញល្អ និងបទពិសោធន៍អន្តរជាតិជាច្រើន។
លោក Nguyen Duc Khuong ប្រធាន AVSE Global បានមានប្រសាសន៍ថា AVSE Global ត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍អំពីគំរូ និងវិធីសាស្រ្តធ្វើសកម្មភាពនៃមណ្ឌលសេដ្ឋកិច្ចសេរីលើពិភពលោក។ ទន្ទឹមនឹងនោះ ជួយគាំទ្រទីក្រុង Da Nang ក្នុងការលើកកំពស់សមត្ថភាពកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម គាំទ្រការតភ្ជាប់ទីក្រុង Da Nang ជាមួយធនធានអន្តរជាតិ និងអញ្ជើញអ្នកជំនាញ និងធុរកិច្ចដែលចាប់ផ្តើមអាជីវកម្មដោយជោគជ័យទៅកាន់ទីក្រុង Da Nang ដើម្បីចែករំលែកបទពិសោធន៍ ជម្រុញការចាប់ផ្តើមអាជីវកម្មនវានុវត្តន៍...៕
បកប្រែដោយ Thanh Cong