NAP ត្រូវបានបង្កើតឡើងផ្អែកលើសសរស្តម្ភទាំងបួននៃរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ជាពិសេស ការចូលរួម ការការពារ និងការផ្តល់ជំនួយសម្រាប់ការស្ដារឡើងវិញ។ កម្មវិធីនេះក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍សកលលោក ដើម្បីជម្រុញរបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ។

leftcenterrightdel
លោក Do Hung Viet សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលការពារនិងលើកកំពស់តួនាទីរបស់ស្ត្រីក្នុងការកសាង និងពង្រឹងសន្តិភាព សន្តិសុខរបស់ប្រទេសជាតិ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោកស្រី Sima Bahous បានឲ្យដឹងថា “ការអនុវត្តកម្មវិធីធ្វើសកម្មភាពជាតិរបស់វៀតណាមបានប្រព្រឹត្តទៅក្នុងពេលវេលាដ៏សំខាន់ ដែលបញ្ហាប្រឈមជាសាកលកំពុងជះឥទ្ធិពលដល់យើងទាំងអស់គ្នា។ ស្ត្រី និងកុមារីជុំវិញពិភពលោកបន្តប្រឈមមុខនឹងភាពងាយរងគ្រោះ និងការរើសអើងជាច្រើន។ ដូច្នេះ ការដាក់ឲ្យដំណើរការកម្មវិធីធ្វើសកម្មភាពជាតិនេះគឺមានសារៈសំខាន់ជាងពេលណាទាំងអស់។ UN Women បានត្រៀមខ្លួនជាស្រេចដើម្បីជួយគាំទ្ររដ្ឋាភិបាលវៀតណាមក្នុងការពង្រីកទំនាក់ទំនងភាពជាដៃគូ ទាញយកប្រយោជន៍ពីធនធាទាំងអស់ដើម្បីធានាឲ្យមិនបន្សល់ទុកស្ត្រី ឬកុមារីណាម្នាក់នៅពីក្រោយឡើយ”៕

បកប្រែដោយ Thuy Anh