leftcenterrightdel
លោក Choi Young Sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍របស់អាជីវកម្មបច្ចេកវិទ្យាខ្ពស់វៀតណាម និងកូរ៉េខាងត្បូងជាច្រើន។ នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញ និងអាជីវកម្មបច្ចេកវិទ្យាខ្ពស់នៃប្រទេសទាំងពីរបានចែករំលែកអំពីស្ថានភាពឧស្សាហកម្ម semiconductor សកលលោក និងតំបន់ ក៏ដូចជាបទពិសោធន៍និងឱកាសដើម្បីពង្រីកបណ្តាញសហប្រតិបត្តិការក្នុងវិស័យ semiconductor រវាងវៀតណាម និងកូរ៉េខាងត្បូង។

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោក Choi Young Sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានអះអាងថា កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងក្នុងវិស័យឧស្សាហកម្ម semiconductor គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត។ ព្រឹត្តិការណ៍នេះបញ្ជាក់សារជាថ្មីនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរវាងវៀតណាម និងកូរ៉េខាងត្បូង។ ក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ដោយផ្អែកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកសម្រាប់ភាគីទាំងពីរ មិនត្រឹមតែលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យផ្សេងទៀតផងដែរ។ អាស្រ័យហេតុនេះ ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

លោកChoi Young Sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានអះអាងថា ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម និង KOTRA ក៏ដូចជាទីភ្នាក់ងារ និងអង្គការនានារបស់កូរ៉េខាងត្បូងនឹងខិតខំអនុវត្តតួនាទីរបស់ខ្លួន ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ semiconductors រវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ លោក Vo Xuan Hoai នាយករងនៃមជ្ឈមណ្ឌលនវានុវត្ដន៍ (ក្រសួងផែនការ និងវិនិយោគវៀតណាម) ឲ្យដឹងថា បច្ចុប្បន្ននេះ នៅវៀតណាមមានក្រុមហ៊ុនរចនាបន្ទះឈីបជាង ៤០ និងក្រុមហ៊ុនជិត ១៥ ដែលចូលរួមក្នុងការវេចខ្ចប់ ការធ្វើតេស្ត និងផលិតឧបករណ៍ដែលទាក់ទងនឹង semiconductor។ ក្នុងនោះមានអាជីវកម្មជាច្រើនមកពីប្រទេសកូរ៉េខាងត្បូង ដូចជាក្រុមហ៊ុន Samsung ក្រុមហ៊ុន Hana Micron និងក្រុមហ៊ុន Amkor Technology...

ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឧស្សាហកម្ម semiconductor អភិវឌ្ឍនៅវៀតណាម ប្រទេសវៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នេះ។

ជម្រាបជូនអំពីស្ថានភាព និងនិន្នាការអភិវឌ្ឍន៍នៃឧស្សាហកម្ម semiconductor សកលលោក អ្នកជំនាញពីររូបសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor លោក Il-Dong Kwon អគ្គនាយកក្រុមហ៊ុន The Boston Consulting ជាសាខារបស់សម្ព័ន្ធក្រុមហ៊ុន BCG នៅវៀតណាម និងលោក Changwook Kim នាយកប្រតិបត្តិក្រុមហ៊ុន The Boston Consulting ការិយាល័យ Seoul បានសន្និដ្ឋានថា វៀតណាមមានទីតាំងអំណោយផលខ្លាំងណាស់សម្រាប់ការនាំចេញ ក៏ដូចជាទទួលឧបករណ៍បច្ចេកវិទ្យាខ្ពស់ផង រួមទាំងឧស្សាហកម្ម semiconductor ផងដែរ ហើយមានឱកាសក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្ម semiconductor សកលលោក។

យោងតាមអ្នកជំនាញទាំងពីរខាងលើនេះ បច្ចុប្បន្ននេះ ឧស្សាហកម្ម semiconductor សកលលោក កំពុងផ្លាស់ទៅកាន់ប្រទេសជាច្រើន ដោយមិនប្រមូលផ្ដុំនៅប្រទេស និងតំបន់ដែនដីមួយចំនួនដូចជា សហរដ្ឋអាមេរិក ជប៉ុន និងតៃវ៉ាន់ (ចិន) ដែលប្រទេសជាច្រើនបានចូលរួមប្រកួតប្រជែងដើម្បីក្លាយជាមជ្ឈមណ្ឌលផលិត semiconductor សកលលោក ហើយ​វៀតណាមអាចទទួលបានអត្ថប្រយោជន៍ពីនិន្នាការនេះ។

អ្នកជំនាញពីររូបបានលើកឡើងថា វៀតណាមអាចចូលរួមក្នុងការរចនាសៀគ្វី ឬ អភិវឌ្ឍបន្ទះឈីប semiconductor សម្រាប់រថយន្តឆ្លាតវៃ និងការវេចខ្ចប់ semiconductor ជាដើម៕

បកប្រែដោយ Pham Diep