ពិធីចុះហត្ថលេខានេះធ្វើឡើងនៅសិង្ហបុរីក្រោមវត្តមានរបស់លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Chee Hong Tat រដ្ឋមន្ត្រីទីពីរនៃក្រសួងហិរញ្ញវត្ថុសិង្ហបុរី និងលោក Mai Phuoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី។

leftcenterrightdel
លោក Ho Duc Phoc ជួបពិភាក្សាការងារជាមួយលោក Chee Hong Tat (រូបថត៖ chinhphu.vn)

យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងពីរនឹងបង្កើនកិច្ចសហការ និងចែករំលែកបទពិសោធន៍លើសកម្មភាពតាមដានទីផ្សារ និងការត្រួតពិនិត្យសមាជិកនៅលើទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទ។

ភាគីទាំងពីរក៏បានជំរុញការផ្លាស់ប្តូរលើរចនាសម្ព័ន្ធទីផ្សារមូលបត្ររបស់ប្រទេសនីមួយៗ រួមទាំងក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រងទីផ្សារមូលបត្រ ព័ត៌មានអំពីទីផ្សារ និងសេវាផ្តល់ព័ត៌មាន។ល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពអភិបាលកិច្ចសាជីវកម្ម រួមទាំងការចែករំលែកបទពិសោធន៍ក្នុងការបង្កើតវិធានការអភិបាលកិច្ចសាជីវកម្ម៕

បកប្រែដោយ Thuy Anh