ប្រការនេះទាមទារឱ្យមានការយកចិត្តទុកដាក់ និងការវិនិយោគបន្ថែមទៀតក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការកសាងម៉ាកយីហោអង្ករវៀតណាមនៅក្នុងទីផ្សារនៃប្រទេសកោះមួយ​នេះ។

យោងតាមការិយាល័យពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ តម្លៃសរុបនៃការនាំចូលអង្ករពីពិភពលោកនៃទីផ្សារសិង្ហបុរីបានកើនឡើងខ្ពស់ណាស់ ១៣.៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលឈានដល់ជិត ២២៤. ៥ លាន SGD ។ បន្ទាប់ពីរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ វៀតណាមនៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួនជាប្រទេសនាំចេញអង្ករធំបំផុតទៅកាន់ប្រទេសសិង្ហបុរីដែលមានចំណែកទីផ្សារ ៣២.៦៩% ជាមួយនឹងតម្លៃនាំចេញ ៧៣.៤ លាន SGD កើនឡើង ៥៤.៦៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣ ។

leftcenterrightdel
តាំងបង្ហាញ ជម្រុញណិជ្ជកម្មផលិតផលអង្ករនៅប្រទេសសិង្ហបុរី 

លោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្ម ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសសិង្ហបុរីបានជូនដំណឹងថា ជាមូលដ្ឋាន ទីផ្សារអង្កររបស់ប្រទេសសិង្ហបុរីមានតម្រូវការស្ថិរភាពក្នុងកម្រិតពី ៣០០ ទៅ ៤០០ លាន SGD ក្នុងមួយឆ្នាំ។ សម្រាប់ប្រទេសវៀតណាម ថ្វីត្បិតតែការនាំចេញអង្ករទៅកាន់ទីផ្សារសិង្ហបុរីមានកំណើនល្អក៏ដោយ ប៉ុន្តែត្រីមាសទីពីរនៃឆ្នាំ ២០២៤ គឺជាត្រីមាសទីពីរជាប់ៗគ្នាដែលវៀតណាមជាប់ចំណាត់ថ្នាក់កំពូលក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារសិង្ហបុរី ប៉ុន្តែបើនិយាយពីការជំរុញពាណិជ្ជកម្ម ការផ្សព្វផ្សាយ ការណែនាំអំពីផលិតផលអង្កររបស់វៀតណាមនៅលើទីផ្សារនៅមានកម្រិតតិចតួចនៅឡើយ មិនមានសកម្មភាពជម្រុញការផ្សព្វផ្សាយក្នុងទ្រង់ទ្រាយធំទេ។

នាបច្ចុប្បន្ន សកម្មភាពជំរុញពាណិជ្ជកម្ម និងការតាំងបង្ហាញទំនិញអង្ករនៅសិង្ហបុរីត្រូវបានអនុវត្តន៍ជាប្រចាំដោយការិយាល័យពាណិជ្ជកម្មវៀតណាម។ សហគ្រាសនាំចេញអង្កររបស់វៀតណាមនៅតែយកចិត្តទុកដាក់តិចតួចចំពោះការវិនិយោគក្នុងសកម្មភាពផ្សព្វផ្សាយ និងណែនាំផលិតផលទ្រង់ទ្រាយធំ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនដូចជា ថៃ ជប៉ុន និងឥណ្ឌា ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការផ្សព្វផ្សាយផលិតផល ដោយព្រមព្រៀងជាមួយអង្គភាពនាំចូល និងអង្គភាពចែកចាយ ដើម្បីរក្សាឈ្មោះ និងម៉ាកយីយោផលិតផលអង្កររបស់ខ្លួន។

លោក Cao Xuan Thang ក៏បានឲ្យដឹងផងដែរថា ផលិតផលអង្កររបស់វៀតណាមមិនត្រឹមតែត្រូវបានប្រើប្រាស់នៅក្នុងទីផ្សារសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានអង្គភាពអាជីវកម្មសិង្ហបុរីនាំចេញទៅកាន់ប្រទេសផ្សេងទៀតជុំវិញពិភពលោកផងដែរ។ ដូច្នេះហើយ អង្គភាពអាជីវកម្មត្រូវយកចិត្តទុកដាក់លើតួនាទីជាតំបន់ឆ្លងកាត់សំខាន់របស់សិង្ហបុរី មិនមែនត្រឹមតែជាតំបន់ដែលមានប្រជាជនប្រមាណ ៦ លាននាក់នោះទេ។

ដើម្បីឱ្យអង្ករវៀតណាមរក្សាប្រកបដោយស្ថិរភាពនូវចំណាត់ថ្នាក់កំពូលរបស់ខ្លួន និងប្រកួតប្រជែងជាមួយផលិតផលអង្ករឥណ្ឌា និងថៃក្នុងទីផ្សារសិង្ហបុរី នាពេលខាងមុខ ចាំបាច់ត្រូវបន្តមានការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ន មូលដ្ឋាន សមាគម និងអង្គភាពអាជីវកម្មអង្ករវៀតណាម។ ជាពិសេស ការបង្កើនសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ការលើកកម្ពស់ម៉ាកយីហោផលិតផល ម៉ាកយីហោអង្គភាពអាជីវកម្ម និងការបង្កើនវត្តមានផលិតផលនៅក្នុងតំបន់ គឺជាអ្វីដែលអង្គភាពអាជីវកម្មត្រូវយកចិត្តទុកដាក់៕

បកប្រែដោយ Duy Hoan