leftcenterrightdel
គណៈប្រតិភូថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព សំដែងការដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ។ គំនិត សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ បន្តបំភ្លឺផ្លូវនៃបដិវត្តន៍វៀតណាម។ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ជានិច្ចកាលប្តេជ្ញាដើរតាមមាគ៌ាដែលបក្ស និងលោកប្រធានហូជីមិញបាន​ជ្រើសរើស។ ខិតខំសិក្សា ធ្វើការ និងអនុវត្តដោយច្នៃប្រឌិតនូវគំនិតរបស់លោកប្រធានហូជីមិញក្នុងការងារកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម ធ្វើឱ្យ “ប្រជានធូរធារ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។

leftcenterrightdel
គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

leftcenterrightdel
គណៈប្រតិភូនៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

បន្ទាប់ពីចូលវិមានតម្កល់សពដើម្បីគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនយុទ្ធជពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនយុទ្ធជនពលីនៅផ្លូវ Bac Son ដើម្បីសម្តែងការដឹងគុណចំពោះបុព្វបុរសដែលបានតស៊ូ និងពលីយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុរំដោះជាតិ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ និងដើម្បីសេចក្តីសុខរបស់ប្រជាជន៕

បកប្រែដោយ Duy Hoan