leftcenterrightdel
សាធារណជនទស្សនាការតាំងពិព័រណ៍

ពិព័រណ៌នេះឧទ្ទេសនាមដល់សាធារណជននូវតែមប្រៃសណីយ៍ និងវត្ថុមានតម្លៃជាច្រើនរួមមាន៖ ការប្រមូលតែមប្រៃសណីយ៍បរទេស “ពិភពលោកគោរពលោកប្រធានហូជីមិញ”; ការប្រមូលកាតប៉ុស្តាល់ដ៏ធំ "ផ្លូវលំហូជីមិញ - កងទ័ព Truong Son អង់អាចក្លាហាន"; វត្ថុប្រមូលផ្សេងៗដែលមានប្រធានបទប្រធានហូជីមិញ និងកងទ័ពលោកអ៊ំហូ។

ក្នុងពិធីនេះ គណៈកម្មការរៀបចំពិព័រណ៍បានប្រគល់ជូនគណៈកម្មការទាក់ទងTruong Son - ផ្លូវលំហូជីមិញ - ទីក្រុងហូជីមិញនូវតែមប្រៃសណីយ៍ "អបអរសាទរខួបលើកទី ៥០ នៃការបើកផ្លូវលំហូជីមិញ - ទិវាប្រពៃណីរបស់កងទ័ព Truong Son (១៩ ឧសភា ១៩៥៩ / ១៩ ឧសភា ២០០៩)" ចេញដោយក្រសួងព័ត៌មាន និងសារគមនាគមន៍នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០០៩ និងតែមប្រៃសណីយ៍អំពីយុទ្ធជនបដិវត្ត Hoang The Thien (១៩២២-១៩៩៥) ចេញដោយក្រសួងព័ត៌មាន និងសារគមនាគមន៍ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២។ ជាមួយគ្នានេះ គណៈកម្មការរៀបចំក៏បានប្រគល់វិញ្ញាបនបត្រចូលរួមការតាំងពិព័រណ៍ដល់អ្នកប្រមូល ដែលបានចូលរួមចំណែកក្នុងការតាំងពិព័រណ៍នេះផងដែរ។

បកប្រែដោយ Duy Hoan