leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Quang Minh ថ្លែងមតិក្នុងពិធី

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Le Quang Minh បានជម្រាបជូនប្រតិភូទាំងឡាយអំពីលទ្ធផលមួយចំនួននៃសកម្មភាពរបស់កងទ័ពទាំងមូលនាពេលថ្មីៗនេះ ហើយបានឲ្យដឹងថា៖ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានដឹកនាំបញ្ជា​ស្ថាប័ន អង្គភាពនានាក្នុងកងទ័ពទាំងមូល ឲ្យ​សម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ន មជ្ឈិម និងមូលដ្ឋាន បន្ត​ស្រាវជ្រាវ និងលើកសំណើជូនបក្ស និងរដ្ឋ ដើម្បី​ប្រកាស​ផ្សាយ និងបំពេញបន្ថែមនូវបទប្បញ្ញត្តិស្តីពីរបប និងគោលនយោបាយសម្រាប់គ្រួសារយុទ្ធជនពលី និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ជាដើម... រួមចំណែកជាមួយបក្សទាំងមូល និងប្រជាជនទាំងមូល ថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់អ្នកទទួលរបបពីរដ្ឋឱ្យកាន់តែប្រសើរឡើង ព្រមទាំងអប់រំកម្មាភិបាល យុទ្ធជនអំពីក្រមសីលធម៌ល្អ “ផឹកទឹកនឹកដល់ប្រភព” និង “តបស្នងសងគុណ” របស់ប្រជាជាតិ។

leftcenterrightdel
តំណាងអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត An Giang ចូលរួមក្នុងពិធី

* នាថ្ងៃដដែល លោកឧត្តមសេនីយ៍ត្រី Doan Quang Hoa ប្រធាននាយកដ្ឋានគោលនយោបាយ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញ​ជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយតំណាងអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត Kon Tum។

ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Doan Quang Hoa បានឲ្យដឹងថា៖ ក្នុងរយៈកាល ១០ ឆ្នាំកន្លងទៅ កងទ័ពទាំងមូលបានចលនាកម្មាភិបាល យុទ្ធជន ចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិ “តបស្នងសងគុណ” គិតជាទឹកប្រាក់ជាង ៥៥០ ពាន់លានដុង សាងសង់ផ្ទះសប្បុរសធម៌ជាង ៧០០០ ខ្នង ថែទាំអ្នក​ម្តាយវីរជនវៀតណាមចំនួន ២៨៧៩ នាក់ ឧបត្ថម្ភកុមារ ចំនួន​ ៧០២ នាក់ដែលជាកូនៗរបស់យុទ្ធជនពលី និងយុទ្ធជនពិការធ្ងន់ ផ្តល់សៀវភៅសន្សំជិត ៦០០០ ដល់អ្នកទទួលរបបពីរដ្ឋ ឧបត្ថម្ភយានជំនិះ និងសម្ភារៈបរិក្ខារពេទ្យសម្រាប់មណ្ឌលថែទាំយុទ្ធជនពិការ និងអ្នកមានគុណូបការៈ គិតជាទឹកប្រាក់ជាង ១០០ ពាន់លានដុង។ល។... ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំស្ថាប័ន អង្គភាពនានាក្នុងកងទ័ពទាំងមូល តែងតែយកចិត្តទុកដាក់ អនុវត្តការជួយឧបត្ថម្ភគោលនយោបាយសម្រាប់សាច់ញាតិនៃយុទ្ធជនពលីដែលបម្រើក្នុងជួរកងទ័ព គ្រួសារយោធិន បុគ្គលិក និយោជិតយោធា ដែលជួបការលំបាកផងដែរ៕

បកប្រែដោយ Huyen Trang