នាពេលកន្លងមក ការធ្វើបរិវត្ដកម្មឌីជីថលបានទទួលការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស។ ក្នុងផែនការបរិវត្ដកម្មឌីជីថលឆ្នាំ ២០២៤ ក្រសួងការពារប្រទេសបានកំណត់ថា ការបណ្តុះបណ្តាលនិងការអភិវឌ្ឍធនធានមនុស្សធ្វើបរិវត្ដកម្មឌីជីថលគឺជាខ្លឹមសាររបកគំហើញដែលចាំបាច់ត្រូវអនុវត្ដក្នុងឆ្នាំនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាល
leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមបើកវគ្គបណ្តុះបណ្តាល

ថ្លែងក្នុងពិធីបើក លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះ សំដៅលើកកម្ពស់ការយល់ដឹងនិងជំនាញក្នុងការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក និងរដ្ឋាភិបាលឌីជីថល ដែលផ្សារភ្ជាប់ជាមួយការសុវត្ថិភាពព័ត៌មានសម្រាប់កម្លាំងបច្ចេកវិទ្យាព័ត៌មាននៅតាមស្ថាប័ននៃក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនដើម្បីឆ្លើយ​តបតម្រូវការភារកិច្ចនៃការធ្វើបរិវត្ដកម្មឌីជីថលនៃកងទ័ពទាំងមូល។

ដើម្បីឲ្យថ្នាក់បណ្តុះបណ្តាលសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឲ្យគណៈកម្មាធិការរៀបចំ ក្រុមការងារនិងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ធានាឱ្យបានគ្រប់គ្រាន់នូវបរិក្ខារដើម្បីថ្នាក់បណ្តុះបណ្តាលមានគុណភាព និងប្រសិទ្ធភាព។ សិក្ខាកាមដែលចូលរួមថ្នាក់បណ្ដុះបណ្ដាលនឹងទទួលបានចំណេះដឹង និងជំនាញជាមូលដ្ឋានដើម្បីអនុវត្តការធ្វើបរិវត្ដកម្មឌីជីថលដោយជោគជ័យនៅទីភ្នាក់ងារ និងអង្គភាពរបស់ខ្លួន និងបង្កើតក្រុមជំនាញលើការធ្វើបរិវត្ដកម្មឌីជីថលនៅតាមទីភ្នាក់ងារ និងអង្គភាពនានានៃកងទ័ពទាំងមូល។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកវគ្គបណ្តុះបណ្តាល

ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនេះ​ ផ្តោតលើការស្រាវជ្រាវរួមមាន៖ ណែនាំការអនុវត្តក្របខ័ណ្ឌស្ថាបត្យកម្មរដ្ឋាភិបាលអេឡិចត្រូ និក ក្រសួងការពារប្រទេសកំណែ ២.០; កសាងប្រព័ន្ធព័ត៌មានវិទ្យាដើម្បីបម្រើការធ្វើបរិវត្ដកម្មឌីជីថលនៅក្នុងក្រសួងការពារប្រទេស,  ណែនាំគំរូមួយចំនួនសម្រាប់ភ្ជាប់ និងស្វែងយកមូលដ្ឋានទិន្នន័យជាតិអំពីប្រជាជន តាមរយៈច្រកតភ្ជាប់សុវត្ថិភាព និង​ណែនាំការប្រើប្រាស់កម្មវិធី VneID; ណែនាំស្តីពីការកសាងក្របខណ្ឌកំណត់អត្តសញ្ញាណអេឡិចត្រូនិកសម្រាប់ប្រព័ន្ធសូហ្វវែរ និងមូលដ្ឋានទិន្នន័យដើម្បីបម្រើការបរិវត្ដកម្មឌីជីថលក្នុងក្រសួងការពារប្រទេស... រួមទាំងខ្លឹមសារសំខាន់ៗមួយចំនួន​ស្តីពីការធានាសុវត្ថិភាពព័ត៌មានក្នុងការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក និងការធ្វើបរិវត្ដកម្មឌីជីថលក្នុងក្រសួងការពារប្រទេស...៕

បកប្រែដោយ Pham Diep