អញ្ជើញចូលរួមពិធីមីទ្ទិញមានលោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋឡាវ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនឡាវ។

ថ្លែងក្នុងពិធីបើក លោកស្រី Pany Yathotou បានឲ្យដឹងថា ជ័យជំនះ Dien Bien Phu មានអត្ថន័យជាប្រវត្តិសាស្ត្រចំពោះប្រជាជនវៀតណាម បង្ហាញពីស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ក្លាហានរបស់ជនជាតិវៀតណាម។

leftcenterrightdel
លោកស្រី Pany Yathotou ថ្លែងសុន្ទរកថាក្នុងពិធីមីទ្ទិញរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (រូបថត៖ vov)

ជ័យជំនះបានជះឥទ្ធិពលផ្ទាល់ដល់បដិវត្តន៍ឡាវ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការតស៊ូរបស់ប្រជាជនឡាវនៅលើសមរភូមិ៖ «យើងមានកិត្តិយសណាស់ដែលកងទ័ពប្រជាជនឡាវបានរួមចំណែកក្នុងយុទ្ធនាការ Dien Bien Phu តាមរយៈការបើកយុទ្ធនាការនៅភាគកណ្តាលឡាវ សហការជាមួយកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដើម្បីបន្តបើកយុទ្ធនាការនៅឡាវភាគខាងត្បូង និងឡាវភាគខាងជើង ជាពិសេសយុទ្ធនាការ Nam U ដែលបានបំផ្លាញផ្លូវដើម្បីដកកងកម្លាំងរបស់សត្រូវ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពវៀតណាម បើកយុទ្ធនាការ Dien Bien Phu។

លោកស្រី Pany Yathotou មានបំណងថា កម្មាភិបាល បក្ខជន និងប្រជាជនឡាវ បន្តពង្រីកប្រពៃណីវីរភាពរបស់យុទ្ធជនបដិវត្តន៍នៃប្រទេសទាំងពីរឡាវ និងវៀតណាម ជាពិសេសគឺអប់រំឲ្យយុវជនជំនាន់ក្រោយអំពីការរួមវិភាគទាន និងការពលីដ៏ធំធេងរបស់យុទ្ធជនបដិវត្តន៍នៃប្រទេសទាំងពីរនាអតីតកាល ដើម្បីសម្រេចបានសន្តិភាពដូចសព្វថ្ងៃ។ ទន្ទឹមនឹងនោះ បន្តរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការអភិវឌ្ឍរបស់ប្រទេស៕

បកប្រែដោយ Thuy Anh