ថ្លែងសុន្ទរកថាក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Truong Manh Dung មេបញ្ជាការអង្គទ័ពលេខ ១២ បានរំលឹកឡើងវិញនូវដំណើរកសាង ការតស៊ូ និងការរីកចំរើន រួមនឹងជ័យជំនះដ៏ត្រចះត្រចង់របស់អង្គទ័ពលេខ ២ (អង្គភាព Huong Giang វីរភាព) ។ ក្នុងដំណើរការកសាង តស៊ូនិងរីកចម្រើន កម្មាភិបាលនិងយុទ្ធជនគ្រប់ជំនាន់នៃអង្គទ័ពលេខ ២ តែងតែលើកកម្ពស់ប្រពៃណី ខិតខំតស៊ូ និងបង្កើតជ័យជំនះដ៏ត្រចេះត្រចង់ក្នុងប្រវត្តិសាស្រ្តតស៊ូប្រឆាំងនឹងសត្រូវឈ្លានពានរបស់ប្រទេសជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងពិធី

ដើម្បីសម្រេចបាននូវគោលដៅកសាងកងទ័ព "ចំណាន បង្រួម និងរឹងមាំ" អង្គទ័ពនានាត្រូវបានរៀបចំឡើងវិញ និងបន្តជាកម្លាំងចល័តយុទ្ធសាស្ត្រដែលមានតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការការពារមាតុភូមិ។ ក្នុងនោះ អង្គទ័ពលេខ ១ និងអង្គទ័ព​លេខ ២ ត្រូវបានបញ្ចូលគ្នាទៅជាអង្គទ័ពលេខ ១២។ ដោយយល់ឃើញពីតួនាទី និងភារកិច្ចរបស់ខ្លួននោះ កម្មាភិបាលនិងយុទ្ធជននៃអង្គទ័ពលេខ ១២ បានប្តេជ្ញាបន្តលើកកម្ពស់ប្រពៃណីដ៏ត្រចេះត្រចង់របស់អង្គទ័ពលេខ ១ និងអង្គទ័ពលេខ ២ ព្រមទាំងបន្ដលើកកម្ពស់សមត្ថភាព គោរពវិន័យ សាមគ្គីភាពល្អ ជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានា ដើម្បីបំពេញគ្រប់ភារកិច្ចដែលបានប្រគល់ឱ្យបានល្អ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី១ ជូនដល់អង្គទ័ពលេខ ២

អញ្ជើញថ្លែងក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះសមិទ្ធិផលនិងស្នាដៃល្អរបស់អង្គទ័ពលេខ ២ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា អង្គទ័ព​លេខ ១២ ត្រូវផ្ដោតលើការលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់។ រក្សាសាមគ្គីភាពក្នុងអង្គភាព។ កសាងអង្គភាព "ចំណាន បង្រួម និងរឹងមាំ" ដែលផ្សារភ្ជាប់នឹងការផ្លាស់ថ្មី លើកកម្ពស់គុណភាពហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធដោយស្របតាមមុខងារ និងភារកិច្ច។ គ្រប់គ្រងមនិងប្រើប្រាស់យ៉ាងស្ទាត់ជំនាញនូវអាវុធ និងឧបករណ៍ដែលមានស្រាប់ ជាពិសេសឧបករណ៍និងអាវុធទំនើប... ដើម្បីបំពេញតាមតម្រូវការភារកិច្ចនៅពេលមានស្ថានភាពកើតឡើង។

ក្នុងឱកាសនេះដែរ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ១ ជូនដល់អង្គទ័ពលេខ ២៕

បកប្រែដោយ Pham Diep