VHT បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ MIM Defense ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវប្រព័ន្ធផលិតផលយោធាបច្ចេកវិទ្យាខ្ពស់។ MIM Defense ជាមួយនឹងចំណេះដឹង និងបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងទីផ្សារម៉ាឡេស៊ី នឹងក្លាយជាដៃគូសំខាន់ក្នុងការណែនាំ ស្វែងរកឱកាស និងចែកចាយផលិតផលរបស់ Viettel នៅក្នុងប្រទេសម៉ាឡេស៊ី ជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនេះ VHT នឹងក្លាយជាបណ្តាញណែនាំផលិតផលរបស់ MIM Defense នៅវៀតណាម អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ទាំងនេះគឺជាទីផ្សារដែល Viettel បញ្ជាក់ម៉ាកយីហោរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ VHT បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ Transpro ដែលជាអ្នកបញ្ចូលបច្ចេកវិទ្យាខ្ពស់ដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំនៅក្នុងឧស្សាហកម្មយោធា និងទូរគមនាគមន៍។ Transpro នឹងក្លាយជាបណ្តាញចែកចាយរបស់ Viettel នៅក្នុងទីផ្សារម៉ាឡេស៊ី ដោយផ្តោតលើផលិតផលដូចជា៖ ប្រព័ន្ធក្លែងធ្វើហ្វឹកហ្វឺនប្រយុទ្ធ, 5G Private, វិទ្យុទាក់ទង។

leftcenterrightdel
ភ្ញៀវអន្តរជាតិទស្សនាផលិតផល Viettel High Tech ក្នុងពិព័រណ៍

ផលិតផលសំខាន់ៗរបស់ Viettel រួមមាន វិស័យវិទ្យុទាក់ទងដែល Viettel ត្រូវបានបង្កើតឡើងនៅលើវេទិកាបច្ចេកវិទ្យាទំនើបបំផុត ធានាបាននូវប្រតិបត្តិការជឿទុកចិត្តក្នុងបរិយាកាសសង្រ្គាមដ៏ទំនើបនាពេលបច្ចុប្បន្ន។ ក្នុងវិស័យរ៉ាដា Viettel បច្ចុប្បន្នបានបង្កើតផលិតផលរ៉ាដាដែនសមុទ្រចម្ងាយជិត និងចម្ងាយមធ្យមសម្រាប់កងទ័ពជើងទឹក។ ក្នុងវិស័យប្រយុទ្ធដោយអេឡិចត្រូនិច Viettel បង្កើតប្រព័ន្ធព្រមានជាមុន ការស៊ើបការណ៍សម្ងាត់ ឈ្លបយកការណ៍ដោយអេឡិចត្រូនិកដែលអាចរកឃើញ វិភាគ តម្រង់ទិស កំណត់ទីតាំង ចាប់យក និងកំណត់អត្តសញ្ញាណគោលដៅដែលបញ្ចេញវិទ្យុសកម្ម ដែលត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាថ្មីបំផុតដែលអាចធ្វើបច្ចុប្បន្នភាព និងដំឡើងយ៉ាងងាយស្រួល...

លោក Rear Admiral Dato Alias ប្រធានក្រុមហ៊ុនការពារជាតិ MIM បានសន្និដ្ឋាន​ថា៖ “តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Viettel ខ្ញុំជឿជាក់យ៉ាងមុតមាំថា MIM Defense អាចផ្តល់នូវដំណោះស្រាយល្អបំផុតសម្រាប់រដ្ឋាភិបាលម៉ាឡេស៊ី។ ផ្តើម​ពី​នេះ យើងអាចចែករំលែកធនធាន ជំនាញ និងបច្ចេកវិទ្យារវាងឧស្សាហកម្មការពារជាតិនៃប្រទេសទាំងពីរ រួមចំណែកលើកកំពស់សមត្ថភាពលើវិស័យការពារផលប្រយោជន៍សន្តិសុខជាតិ។ ជាពិសេស យើងមានឧត្តមភាពក្នុង​ការ​រួម​បញ្ចូល​​ និងផ្តល់ផលិតផលដល់កងទ័ពជើងទឹក ក្នុងបរិបទការពារសន្តិសុខដែនសមុទ្រមានសារៈសំខាន់ណាស់សម្រាប់ម៉ាឡេស៊ី និងបណ្តា​ផលិតផលរបស់​ Viettel អាចបំពេញបានបំណងប្រាថ្នារបស់យើង”។

leftcenterrightdel
Viettel High Tech ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនឈានមុខគេនៅប្រទេសម៉ាឡេស៊ី

លោក Nguyen Vu Ha អគ្គនាយក VHT បានសង្កត់ធ្ងន់ថា ការកែសម្រួលផលិតផលតាមតម្រូវការរបស់ដៃគូរគឺជាចំណុចខ្លាំងសំខាន់របស់ VHT។ យើងខ្ញុំមានទំនុកចិត្តថា Viettel អាចបំពេញតាមតម្រូវការជាក់លាក់របស់​អតិថិជន។ ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ យើងខ្ញុំ​សង្ឃឹមថា MIM Defense និងដៃគូរបស់ខ្លួន អាចជួយឲ្យ​បណ្តា​ដំណោះស្រាយរបស់ Viettel អាចនាំមកនូវតម្លៃកាន់តែប្រសើរឡើងដល់អតិថិជនដ៏មានសក្តានុពលរបស់យើងខ្ញុំ ជាពិសេសកងទ័ពម៉ាឡេស៊ី នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan