leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងបីបានវាយតម្លៃលទ្ធផលដែលសម្រេចបានក្នុងការសម្របសម្រួលការគ្រប់គ្រង និងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការចេញចូលខុសច្បាប់ក្នុងរយៈពេលថ្មីៗនេះ។ ជាមួយគ្នានេះ បានកំណត់ខ្លឹមសារសំខាន់ៗក្នុងការសម្របសម្រួល និងថែរក្សាការអនុវត្តឯកសារច្បាប់ស្តីពីព្រំដែនគោក ដែលរដ្ឋាភិបាលនៃភាគីនីមួយៗបានចុះហត្ថលេខា និងបានឯកភាពបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រងរវាងភាគីទាំងបីនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ភាគីទាំងបីសម្រេចបានទស្សនៈរួមគ្នា និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។

leftcenterrightdel
ប្រធានគណៈប្រតិភូភាគីទាំងបីបានប្រគល់អនុស្សរណៈយោគយល់គ្នា

កិច្ចប្រជុំត្រីភាគីនេះគឺផ្អែកលើការឯកភាពអំពីកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងក្រសួងការពារប្រទេសវៀតណាម ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងសន្តិសុខសាធារណៈចិន ព្រមទាំងស្មារតីនៃកំណត់ហេតុនៃកិច្ចពិភាក្សាដែលបានចុះហត្ថលេខារវាង កងកម្លាំងការពារព្រំដែនគ្រប់កម្រិតនៃប្រទេសទាំងបី។

បកប្រែដោយ Duy Hoan