នៅក្នុងពិព័រណ៍នេះ គណៈប្រតិភូបានចូលរួមពិធីបើក និងទស្សនាស្តង់មណ្ឌលតាំងបង្ហាញផលិតផលនៃធុរកិច្ច និងសាជីវកម្មធំៗមួយចំនួននៅលើពិភពលោក។ ក្នុងឱកាសនេះ គណៈប្រតិភូក៏បានជួបប្រជុំជាមួយដៃគូមួយចំនួនដើម្បីពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងជំនួបជាមួយលោក Seok Jong-gun នាយកនៃស្ថាប័នគ្រប់គ្រងកម្មវិធីកម្មវិធី​អាវុធរបស់ទីក្រុងសេអ៊ូល (DAPA) ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-កូរ៉េខាងត្បូងនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយឡែក។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ DAPA ហើយសង្ឃឹមថា DAPA នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍនៃទំនាក់ទំនងការពារជាតិទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូង។ លោក Seok Jong-gun បានអះអាងថា  លោកយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តមានកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងវិស័យឧស្សាហកម្មការពារជាតិនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ទៅទស្សនាស្តង់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន Viettel នៅ DSA 2024

ក្នុងជំនួបពិភាក្សាការងារជាមួយដៃគូនានា លោកឧត្តមសេនីយ៍ឯក Phung Si Tan ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិនៃបណ្តាប្រទេសដែលបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី១ នៅឆ្នាំ២០២២ ហើយសង្ឃឹមថា ក្រសួងការពារជាតិ កងទ័ពនិងធុរកិច្ចការពារជាតិនានានឹងបន្តគាំទ្រ និងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។

ក្នុង DSA 2024 សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) បានបង្ហាញក្រុមផលិតផលឧស្សាហកម្មការពារជាតិរួមមាន៖ រ៉ាដា អុបតូអេឡិចត្រូនិច បញ្ជូនសារ យន្តហោះគ្មានមនុស្សបើក (UAV) បណ្តាញទូរគមនាគមន៍យោធា។ល។ ក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនគណៈប្រតិភូទៅចូលរួម និងតាំងបង្ហាញផលិតផលនៅព្រឹត្តិការណ៍អន្តរជាតិអំពីឧស្សាហកម្មការពារជាតិអន្តរជាតិគឺជាសកម្មភាពសហប្រតិបត្តិការអន្តរជាតិ ដើម្បីអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋស្ដីពីការកសាង និងអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មការពារជាតិរបស់វៀតណាម៕

បកប្រែដោយ Thuy Anh