បើកវគ្គបណ្ដុះបណ្ដាលនាយទាហានសេនាធិការអង្គការសហប្រជាជាតិនៅវៀតណាម
កប.អនឡាញ - នាថ្ងៃទី ១៣ ឧសភា នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានបើកវគ្គបណ្ដុះបណ្ដាលនាយទាហានសេនាធិការអង្គការសហប្រជាជាតិ ដែលជួយគាំទ្រដោយកម្មវិធីគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពសកល (GPOI) របស់សហរដ្ឋអាមេរិក។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៩ ឧសភា គឺជួយបំប៉នជំនាញសេនាធិការយោធាអង្គការសហប្រជាជាតិដល់នាយទាហានវៀតណាម និងប្រទេសដទៃទៀត។
    |
 |
ប្រតិភូរួមជាមួយគ្រូបង្រៀន និងសិក្ខាកាមថតរូបទុកជាអនុស្សាវរីយ៍ |
ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលរួមមាន៖ រចនាសម្ព័ន្ធរៀបចំនៃស្ថានបេសកកម្ម និងទីភ្នាក់ងារធ្វើសេនាធិការស្ថានបេសកកម្ម; មូលដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិសម្រាប់ប្រតិបត្តិការរបស់ស្ថានបេសកកម្ម; គោលការណ៍ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ការបញ្ជានិងការគ្រប់គ្រង; ការធ្វើសេនាធិការប្រយុទ្ធ; ការការពារជនស៊ីវិល; ជំនួយមនុស្សធម៌...; មុខងារ ភារកិច្ច និងយន្តការសម្របសម្រួលក្នុងចំណោមទីភ្នាក់ងារធ្វើសេនាធិការនៅទីស្នាក់ការស្ថានបេសកកម្ម។
សិក្ខាកាមទាំងឡាយនឹងអនុវត្តជំនាញរៀបរៀងឯកសារ និងបង្កើតផែនការប្រយុទ្ធតាមមុខងាររបស់ទីភ្នាក់ងារសេនាធិការនីមួយៗនៅទីស្នាក់ការស្ថានបេសកកម្ម ព្រមទាំងវិភាគ វាយតម្លៃស្ថានភាពនិងបង្កើតផែនការប្រយុទ្ធ។ល៕
បកប្រែដោយ Huyen Trang