គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពនិយាយរួម និងកងទ័ពជើងទឹកវៀតណាម និងឥណ្ឌានិយាយដោយឡែក។

leftcenterrightdel
នាវាការពារ INS Kiltan របស់កងទ័ពជើងទឹកឥណ្ឌា ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh

leftcenterrightdel
ពិធីទទួល​ស្វាគមន៍នាវាកងទ័ពជើងទឹកឥណ្ឌានៅកំពង់ផែអន្តរជាតិ Cam Ranh

leftcenterrightdel
គណៈប្រតិភូ និងមេបញ្ជាការនាវា INS Kiltan នៅកំពង់ផែអន្តរជាតិ Cam Ranh

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមនាយទាហាន និងមេបញ្ជាការនាវា នឹងអញ្ជើញចូលជួបសម្តែងការគួរសមនៅតំបន់លេខ៤ កងទ័ពជើងទឹក និងបណ្ឌិតសភាកងទ័ពជើងទឹក។ ក្រុមនាវិកនឹងអញ្ជើញចូលរួមប្រកួតកីឡាមិត្តភាពជាមួយកម្មាភិបាល យុទ្ធជន នៃតំបន់លេខ៤ កងទ័ពជើងទឹក និងទៅទស្សនាតំបន់កេរិ៍្តដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងស្រុក។ លើសពីនេះ នាវាកងទ័ពជើងទឹកឥណ្ឌា បានសម្របសម្រួលជាមួយកងទ័ពជើងទឹកវៀតណាម ដើម្បីរៀបចំការហ្វឹកហ្វឺនរួមគ្នានៅសមុទ្រ បន្ទាប់ពីចាកចេញពីកំពង់ផែ៕

បកប្រែដោយ Duy Hoan