leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Thanh Hoa និងបញ្ជាការដ្ឋានយោធាខេត្ត Hua Phan (ឡាវ)ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអនុវត្តការងារយោធា និងការពារជាតិនៅឆ្នាំ២០២៤

នាពេលថ្មីៗនេះ ដោយស្មារតីមិត្តភាពពិសេស បញ្ជាការដ្ឋានយោធានៃខេត្តទាំងពីរ Thanh Hoa - Hua Phan បានយល់ជ្រួតជ្រាប និងអនុវត្តទូលំទូលាយខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា និងការពារជាតិឆ្នាំ២០២៣ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ផែនការសហប្រតិបត្តិការជាមួយឡាវរបស់យោធភូមិភាគទី៤ កំណត់ហេតុនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខ ឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋាននៃខេត្តទាំងពីរ ដែលបានចុះហត្ថលេខា ដោយហេតុនោះ រួមចំណែកក្នុងការពង្រឹង ថែរក្សា និងអភិវឌ្ឍន៍ លើកកម្ពស់ប្រពៃណីនៃចំណងសាមគ្គីភាព និងមិត្តភាពរវាង ខេត្ត Thanh Hoa និង Hua Phan និយាយរួម និងបញ្ជាការដ្ឋានយោធានៃខេត្តទាំងពីរនិយាយដោយឡែក រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់ព្រំដែន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

leftcenterrightdel
គណៈប្រតិភូទាំងពីរបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា

ក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានឯកភាពចុះហត្ថលេខាលើខ្លឹមសារសំខាន់ៗជាច្រើនដូចជា៖ បន្តរក្សាការផ្លាស់ប្តូរព័ត៌មានស្តីពីសន្តិសុខ និងស្ថានការណ៍នយោបាយឱ្យបានជាប្រចាំ និងពេលមានស្ថានការណ៍កើតឡើងជាយថាហេតុ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រកាសផ្សពផ្សាយ ចលនា និងដោះស្រាយបញ្ហាពាក់ព័ន្ធសន្តិសុខព្រំដែន ស្វែងរកនិងប្រយុទ្ធយ៉ាងសកម្ម ដើម្បីកម្ចាត់ឧបាយកល និងល្បិចកលរបស់កងកម្លាំងអរិភាព រក្សាព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ផ្លាស់ប្តូរ និងជូនដំណឹងគ្នាទៅវិញទៅមកជាប្រចាំអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខក្នុងតំបន់ បន្តណែនាំគណៈកម្មាការពិសេស គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ឲ្យឃោសនាផ្សព្វផ្សាយជូនប្រជាជនខេត្ត Hua Phan ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមជីករកប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានយោធាខេត្ត Thanh Hoa សម្រេចបានភារកិច្ច ការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនក្នុងរដូវប្រាំង ២០២៤ - ២០២៥ និងឆ្នាំបន្ទាប់។

បកប្រែដោយ Thanh Cong