"ចំណុចប្រសព្វគ្នា" នៃប្រពៃណី និងភាពទំនើប អតីតកាល និងអនាគត

បន្ទាប់ពីការសាងសង់អស់រយៈពេលជិត ៣៨ ខែរួចមក នៅខែសីហា ឆ្នាំ ២០២១ គម្រោងអគាររដ្ឋសភាឡាវ ត្រូវបានបញ្ចប់ ហើយបានប្រគល់ជាផ្លូវការទៅបណ្តាអង្គភាពមុខងាររបស់ភាគីមិត្តដើម្បីគ្រប់គ្រង និងប្រើប្រាស់។ គម្រោងនេះមានទ្រង់ទ្រាយធំ សាងសង់ក្រោមលក្ខខណ្ឌលំបាកខ្លាំង ប៉ុន្តែអង្គទ័ពលេខ ១១ បានធានាសុវត្ថិភាពទាំងស្រុង និងបំពេញតាមតម្រូវការទាក់ទងនឹងវឌ្ឍនភាព គុណភាព និងសោភ័ណ្ឌភាព។ អគាររដ្ឋសភាឡាវថ្មីនេះ មានផ្ទៃដីសាងសង់ជាង ៧,៨០០ ម៉ែត្រការ៉េ នៅកណ្តាលទីលានធំ That Luang ជាមួយនឹងទុនវិនិយោគសរុបជាង ១១១.៧៥ លានដុល្លារអាមេរិក។

អាចបញ្ជាក់បានថា ជួរថ្នាក់ដឹកនាំ នាយទាហាន វិស្វករ និងកម្មករនៃអង្គទ័ពលេខ ១១ បានខិតខំប្រឹងអស់ពីកម្លាំងកាយកម្លាំងចិត្ត លះបង់អ្វីៗគ្រប់យ៉ាងទាំងអស់របស់សម្រាប់គម្រោងនេះ។ គម្រោងនេះបានបង្ហាញពីអត្ថន័យ និងតម្លៃខាងវិញ្ញាណនៃអំណោយដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម ប្រគល់ជូនបក្ស រដ្ឋ និងប្រជាជនឡាវ។ គម្រោងនេះគឺជាមរតក និងការអភិវឌ្ឍដល់កម្រិតថ្មីមួយ សមស្របនឹងសម័យកាល និងវប្បធម៌ ទំនៀមទម្លាប់ ព្រមទាំងទំលាប់ក្នុងប្រតិបត្តិការរបស់រដ្ឋសភាឡាវ។

ភ្ញៀវទេសដែលមកទស្សនាអគាររដ្ឋសភាឡាវថ្មី នៅក្នុងរដ្ឋធានីវៀងចន្ទន៍ នឹងយល់បានយ៉ាងងាយថា នៅក្រោមជើងអគារនេះ គឺជាការណែនាំអំពីគម្រោងជាភាសាពីរគឺ ឡាវ-វៀតណាម ជាមួយនឹងខ្លឹមសារ៖ “អគាររដ្ឋសភា ជាអំណោយជូនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម”។ នោះគឺជាភ័ស្តុតាងរស់រវើកដើម្បីបញ្ជាក់ពីចំណងសាមគ្គីភាពពិសេសមិត្តភាពរវាងឡាវ-វៀតណាម និងវៀតណាម-ឡាវ។

និយាយជាមួយយើងខ្ញុំ កញ្ញា Miwlamai Maniphet អាយុ ២៦ ឆ្នាំ រស់នៅក្នុងខ័ណ្ឌ Sikhottabong រដ្ឋធានីវៀងច័ន្ទ បានបង្ហាញពីមោទនភាពរបស់នាងនៅពេលដែលប្រទេសឡាវ មានអគារទំនើបមួយទៀត ជាមួយនឹងស្ថាបត្យកម្មបង្កប់ដោយអត្តសញ្ញាណវប្បធម៌ឡាវ ហើយវាកាន់តែមានអត្ថន័យជ្រាលជ្រៅជាងនេះទៅទៀតដោយនេះជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ប្រការនេះ បង្ហាញយ៉ាងច្បាស់នូវមនោសញ្ចេតនារវាងប្រជាជនទាំងពីរវៀតណាម និងឡាវ មិនត្រឹមតែជាចំណងសាមគ្គីភាពរវាងប្រទេសជិតខាងទាំងពីរចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងនេះជាមនោសញ្ចេតនារបស់សមមិត្ត និងបងប្អូនទៀតផង។

លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Dung អតីតមេបញ្ជាការនៃអង្គទ័ពលេខ១១ បានរំលឹកថា៖ បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ និងដាក់ឲ្យប្រើប្រាស់រួចមក លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអះអាងថា៖ នេះគឺជាអំណោយដ៏មានតម្លៃ និងអត្ថន័យដ៏ក្រៃលែងដែលមិនត្រឹមតែខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ខាងស្មារតីពីបក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនចំពោះបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនឡាវទៀតផង។ អគារនេះដែលត្រូវបានចាត់ទុកថាជាអគារទំនើប ស្រស់ស្អាតបំផុត និងបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់ប្រទេសឡាវ ដែលជាអគាររឹងមាំបំផុត និងប្រើប្រាស់បានយូរបំផុត និងមានតម្លៃវិនិយោគធំបំផុតសម្រាប់គម្រោងនៅក្នុងប្រទេសឡាវនាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
 
leftcenterrightdel
អគាររដ្ឋសភាឡាវយ៉ាងស្រស់ស្អាតគ្រាពេលត្រូវបានដាក់ឱ្យដំណើរការ

រូបភាពកងទ័ពអ៊ំហូស្រស់ស្អាតជារៀងរហូត

ចាប់តាំងពីត្រូវបានដាក់ឱ្យដំណើរការ នៅអគាររដ្ឋសភាឡាវបានបើកសម័យប្រជុំទៀងទាត់ចំនួន៦ និងជាទីតាំងប្រព្រឹត្តទៅសកម្មភាពក្នុងស្រុក និងក្រៅប្រទេសជាច្រើន។ ដោយសារការរៀបចំកន្លែងពហុគោលបំណង និងអាចបត់បែនបាន អគាររដ្ឋសភាឡាវថ្មី បានបម្រើគណៈប្រតិភូក្នុងស្រុក និងអន្តរជាតិជាច្រើន បានរៀបចំកិច្ចប្រជុំសំខាន់ៗ និងពិធីជាតិដ៏ឧឡារិក។

លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ នីតិកាលទី៩ បានអះអាងថា៖ អគាររដ្ឋសភាថ្មីបានរួមចំណែកលើកកម្ពស់តួនាទី និងប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភាឡាវ ក្នុងការអនុវត្តការងារនយោបាយរបស់ខ្លួន។ អគារនេះមានសោភ័ណភាពស្អាតអស្ចារ្យ ជាមួយនឹងស្ថាបត្យកម្មដ៏ទាក់ទាញភ្នែក បង្កប់ដោយរចនាបថវប្បធម៌ឡាវ។ អគាររដ្ឋសភាថ្មីនេះក៏ជាស្ថាបត្យកម្មមួយដ៏លេចធ្លោនៃរដ្ឋធានីវៀងច័ន្ទ ដែលទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាប្រជាជនឡាវ មកទស្សនា និងស្រាវជ្រាវ ជាពិសេសមានទាំងយុវជនជំនាន់ក្រោយ និស្សិត រួមទាំងភ្ញៀវទេសចរ និងនិស្សិតវៀតណាមផងដែរ។

ដោយមានទំនួលខុសត្រូវ ក្តីស្រលាញ់ និងការលះបង់គ្រប់យ៉ាង បន្ទាប់ពីអគាររដ្ឋសភាឡាវ បានប្រគល់ជាផ្លូវការទៅឱ្យស្ថាប័នមានសមត្ថកិច្ចរបស់មិត្តគ្រប់គ្រង និងប្រើប្រាស់រួច អង្គទ័ពលេខ១១ បានបន្តបញ្ជូននាយទាហាន និងអ្នកជំនាញជាង១០នាក់ បន្តស្នាក់នៅប្រទេសឡាវរយៈពេលពីរឆ្នាំទៀត ដើម្បីណែនាំ និងបណ្តុះបណ្តាលបុគ្គលិករបស់មិត្ត  និងផ្ទេរនូវការប្រតិបត្តិប្រព័ន្ធទាំងមូល។

ក្នុងនាមជាមនុស្សម្នាក់ដែលមានវត្តមានជាប្រចាំនៅការដ្ឋានសាងសង់អគាររដ្ឋសភាឡាវថ្មី ជាពិសេសក្នុងដំណាក់កាលពិនិត្យទទួលយក លោកវរសេនីយ៍ឯក Vu Van Diem មេបញ្ជាការរងនៃអង្គទ័ពលេខ១១ យល់យ៉ាងច្បាស់ពីការពេញចិត្តរបស់មិត្តឡាវ ចំពោះសមិទ្ធិផលនីមួយៗនៃសំណង់។ លោក Diem បាននិយាយថា៖ សេចក្តីរីករាយ និងមោទនភាពចំពោះអង្គទ័ពលេខ ១១ មិនមែនគ្រាន់តែជាការទទួលស្គាល់ និងការដឹងគុណពីថ្នាក់ដឹកនាំកំពូលនៃបក្ស រដ្ឋ និងរដ្ឋសភាឡាវប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៅទៀត គឺការទទួលស្វាគមន៍យ៉ាងសប្បាយរីករាយពីសំណាក់កម្មាភិបាល និងប្រជាជនឡាវ។

លើកតម្កើងប្រពៃណីរបស់កងទ័ពអ៊ំហូ យុទ្ធជន នាយទាហាន និងបុគ្គលិកនៃអង្គទ័ពលេខ១១ ជានិច្ចកាលជួយប្រជាជនឡាវយ៉ាងសកម្មក្នុងគ្រប់សកម្មភាព។ អង្គទ័ពបានជួយប្រជាជនខេត្ត Attapeu ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងជួយឧបត្ថម្ភគាំទ្របណ្តាខេត្តភាគខាងត្បូង និងខេត្តកណ្តាលនៃប្រទេសឡាវ ដើម្បីជំនះផលវិបាកនៃទឹកជំនន់ដែលបានកើតឡើងនៅដើមខែកញ្ញា ឆ្នាំ២០២០ និងជួយដល់ការងារបង្ការ និងទប់ស្កាត់ការរាតត្បាត Covid 19 របស់ប្រទេសឡាវ ដោយចំណាយថវិកាសរុបជាង ៣ ពាន់លានដុង។ បំពេញភារកិច្ចនៅឆ្ងាយពីមាតុភូមិ តែនាយទាហាន និងបុគ្គលិកនៃអង្គទ័ពលេខ១១ បានធ្វើបានល្អក្នុងវិស័យការទូតរវាងប្រជាជន និងប្រជាជន និងការទូតការពារជាតិ។ ទន្ទឹមនឹងនោះ បំពេញមុខងារ និងភារកិច្ចពីរយ៉ាងរបស់កងទ័ពគឺ កងទ័ពធ្វើការ និងកងទ័ពផលិតកម្ម។

ដូចលោកវរសេនីយ៍ឯក Vu Van Diem បានបញ្ជាក់ថា៖ អ្វីៗទាំងអស់គឺផ្តើមពីបេះដូង និងទឹកចិត្តរបស់កងទ័ពអ៊ំហូ កងទ័ពវៀតណាមចំពោះប្រជាជនឡាវ ដែលយើងតែងតែចាត់ទុកដូចជាប្រជាជនរបស់ខ្លួនឯងតែម្តង។ បំពេញបេសកកម្មនៅប្រទេសឡាវ អង្គទ័ពលេខ១១ តែងតែចងចាំនូវគោលដៅដ៏ខ្ពង់ខ្ពស់បំផុតគឺ ពូនជ្រំឱ្យចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ “ស្រស់បំព្រងជារៀងរហូត”៕

បកប្រែដោយ Minh Trung