កិច្ចសន្ទនាបានប្រព្រឹត្តទៅដោយផ្ទាល់នៅទីក្រុងហូជីមិញ និងតាមប្រព័ន្ធវីដេអូនៅស្ថាប័នតំណាងវៀតណាមនៅបរទេស សមាគមជនជាតិវៀតណាមនៅប្រទេសនានា។

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយត្រូវបានជូនដំណឹងអំពីតួនាទីរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមក្នុងការកៀងគរធនធាននៅបរទេស ដើម្បីរួមគ្នាអនុវត្តសេចក្តីសម្រេចចិត្តលេខ 98/2023/QH15 របស់រដ្ឋសភា គោលនយោបាយជំរុញនវានុវត្តន៍ និងការចាប់ផ្ដើមអាជីវកម្ម ស្របតាមយន្តការពិសេស គោលនយោបាយអាទិភាព ដើម្បីទាក់ទាញការវិនិយោគជាយុទ្ធសាស្ត្រនៅទីក្រុង...

leftcenterrightdel
ប្រតិភូនៅក្នុងកិច្ចសន្ទនា

ប្រតិភូទាំងឡាយបានពិភាក្សាអំពីដំណោះស្រាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការទាក់ទាញធនធានពីពាណិជ្ជករ និងបញ្ញវន្តជនជាតិវៀតណាមនៅឯបរទេសក្នុងការអភិវឌ្ឍទីក្រុងហូជីមិញនៅដំណាក់កាលអនុវត្តសេចក្តីសម្រេចចិត្តលេខ 98/2023/QH15 ព្រមទាំង ចែករំលែកអំពីការងារតភ្ជាប់ធនធានអាណិកជនវៀតណាមក្នុងប្រទេសម្ចាស់ផ្ទះជាមួយទីក្រុងហូជីមិញ...

តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ បានបញ្ជាក់ពីតួនាទីដ៏ធំធេងនៃធនធានវៀតណាមនៅឯបរទេស ព្រមទាំង សន្យាថា នឹងធ្វើឲ្យល្អនូវការផ្ដល់យោបល់ដល់ទីក្រុងហូជីមិញដើម្បីអនុវត្តគោលនយោបាយ និងកម្មវិធីតភ្ជាប់ ទទួល និងប្រើប្រាស់ធនធានពីអាណិកជនវៀតណាមប្រកបដោយប្រសិទ្ធភាពសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍ទីក្រុង៕

បកប្រែដោយ Thuy Anh