ព្រឹត្តិការណ៍នេះមានស្តង់ចំនួន ៤៥០ ស្តង់ នៃអង្គភាពអាជីវកម្មជាង ៤០០ ចូលរួមតាំងបង្ហាញ និងណែនាំផលិតផលនាំចេញសំខាន់ៗដូចជា៖ ម្ហូបអាហារ កសិផលជលផល គ្រឿងសង្ហារិម វាយនភណ្ឌ និងផលិតផលអេឡិចត្រូនិក។ល។

leftcenterrightdel
សកម្មភាពទស្សនា និងតភ្ជាប់ពាណិជ្ជកម្មប្រព្រឹត្តទៅនៅការតាំងពិព័រណ៍

ការតាំងពិព័រណ៍ផលិតផលនាំចេញវៀតណាមឆ្នាំ ២០២៤ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១១ ខែឧសភា ជាមួយនឹងសកម្មភាពជាច្រើនដើម្បីជួយអង្គភាពអាជីវកម្មក្នុងស្រុកតភ្ជាប់ពាណិជ្ជកម្ម និងតភ្ជាប់ឆ្ពោះទៅរកការនាំចេញបៃតង ដោយបំពេញតាមលក្ខណៈវិនិច្ឆ័យ "បៃតង-ស្អាត-ឌីជីថល"៕

បកប្រែដោយ Huyen Trang