គម្រោងនេះត្រូវបានប្រកាសជាលើកដំបូងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក នាខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈនោះ អាមេរិកនឹងបើកទូលាយនូវកម្មវិធីជួយជនពិការដល់ខេត្ត Bac Lieu និងខេត្ត Ca Mau ដោយបង្កើនចំនួនខេត្តទទួលជំនួយឡើង ១០ ខេត្ត។ គម្រោងដែលអនុវត្តដោយ USAID នៅខេត្ត Ca Mau មានឈ្មោះថា "ជួយគាំទ្រសម្រាប់ការអនុវត្ត និងការសម្របសម្រួលគោលនយោបាយ និងសិទ្ធិជនពិការ" ដែលមានថវិកាសរុប ១.២ លានដុល្លារអាមេរិក។

leftcenterrightdel
លោកស្រី Aler Grubbs ថ្លែងក្នុងពិធី (រូបថត៖ USAID ប្រចាំវៀតណាម)

ថ្លែងក្នុងពិធីនោះ លោកស្រី Aler Grubbs នាយិកា USAID ប្រចាំវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ USAID បានយកចិត្តទុកដាក់ដល់សកម្មភាពជួយឧបត្ថម្ភជនពិការក្នុងខេត្តចំនួន ៨ ដែលរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម។ បច្ចុប្បន្ននេះ USAID កំពុងចាប់ផ្តើមសកម្មភាពជួយជនពិការនៅតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយនឹងគម្រោងមួយដែលចាប់ផ្តើមនៅខេត្ត Bac Lieu និងខេត្ត Ca Mau៕

បកប្រែដោយ Thuy Anh