អគ្គនាយកដ្ឋានស្ថិតិនៃក្រសួងផែនការ និងវិនិយោគវៀតណាម បានឲ្យដឹងថា ដើមទុនវិនិយោគពីបរទេសសរុបដែលបានចុះបញ្ជីនៅវៀតណាម គិតត្រឹមថ្ងៃទី២០ ខែមេសា រួមមាន៖ ដើមទុនចុះបញ្ជីថ្មី ដើមទុនចុះបញ្ជីកែសម្រួល និងតម្លៃវិភាគទានដើមទុន ការទិញភាគហ៊ុនពីវិនិយោគិនបរទេសសម្រេចបានជិត ៩.២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
ដើមទុនវិនិយោគពីបរទេសដែលអនុវត្តក្នុងរយៈពេល ៤ ខែនៃឆ្នាំ២០២៤នេះ គឺខ្ពស់បំផុត
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

ដើមទុនវិនិយោគផ្ទាល់ពីបរទេសដែលអនុវត្តនៅប្រទេសវៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ នេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងសម្រេចបាន ៦.២៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៧.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើមទុនវិនិយោគពីបរទេសដែលអនុវត្តក្នុងរយៈពេល ៤ ខែនៃឆ្នាំ២០២៤នេះ គឺខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។

ក្នុងនោះ៖ ឧស្សាហកម្មកែច្នៃ និងផលិតកម្មសម្រេចបាន ៤.៩៣ ពាន់លានដុល្លារអាមេរិកស្មើនឹង ៧៨.៥% នៃដើម​ទុនវិនិយោគផ្ទាល់ពីបរទេសសរុប។ សកម្មភាពអាជីវកម្មអចលនទ្រព្យសម្រេចបាន ៦០៧.៦ លានដុល្លារអាមេរិក ស្មើនឹង ៩.៧% ការផលិត និងចែកចាយអគ្គិសនី ឧស្ម័ន ទឹកក្តៅ ចំហាយទឹកនិងម៉ាស៊ីនត្រជាក់សម្រេចបាន ២៥៩.៨ លានដុល្លារអាមេរិក ស្មើនឹង ៤.១%៕

បកប្រែដោយ Duy Hoan