ខាងលើនេះគឺជាការចាប់ផ្តើមនៃអត្ថបទដែលមានចំណងជើងថា "តួនាទីលេចធ្លោរបស់វៀតណាមក្នុងតំបន់" របស់លោក Alain Jourdan អ្នកយកព័ត៌មាននៃកាសែត Tribune de Geneva ក្នុងប្រទេសស្វីស។

យោងតាមអ្នកនិពន្ធ Alain Jourdan វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយន្តការ និងវេទិកាពហុភាគី។ គោលនយោបាយការបរទេសរបស់វៀតណាមត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះដែលឆ្ពោះទៅរកការក្លាយជាមិត្តរបស់គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងជាមួយអាមេរិក និងចិនក្នុងឆ្នាំ ២០២៣។ អាចនិយាយបានថា វៀតណាមកំពុងមានលក្ខណដើម្បីក្លាយជាប្រទេសស្នូលមួយនៅកណ្តាលនៃតំបន់ដែលពិភពលោកកំពុងឆ្ពោះទៅរក។

leftcenterrightdel
កំពង់ផែ Hai Phong គឺជាកំពង់ផែសមុទ្រកម្រិតជាតិ ដែលធំជាងគេនៅភាគខាងជើងវៀតណាម និងជាច្រកអន្តរជាតិរបស់វៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងអត្ថបទនេះផងដែរ អ្នកនិពន្ធរូបនេះបានចែករំលែកចំណាប់អារម្មណ៍បន្ថែមទៀតអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ដោយគូសបញ្ជាក់ពីការរំពឹងទុករបស់វៀតណាមថាខ្លួននឹងកត់ត្រានូវអត្រាកំណើនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៤ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី ៦ - ៦.៥% ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ អ្នកនិពន្ធ Jourdan បានបង្ហាញពីគំនិតរបស់គាត់អំពីទឹកដី និងមនុស្សវៀតណាម។ ជាពិសេសនៅពេលវាយតំលៃសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក Jourdan បានសម្តែងការកោតសរសើរចំពោះដំណើរការដែលវៀតណាមបានអនុវត្តដើម្បីកសាងប្រទេសឡើងវិញក្រោយសង្គ្រាម។ នេះគឺជាការពិតដែលត្រូវបង្ហាញឱ្យឃើញតាមរយៈការសិក្សាជាច្រើន។ វៀតណាមឥឡូវនេះបានងើបពីប្រទេសក្រីក្រក្លាយជាប្រទេសសាកលភាវូបនីយកម្ម។ លោកជឿជាក់ថា វាគឺជាស្មារតីតស៊ូ និងឆ្ពោះទៅរកអនាគតរបស់ប្រជាជនវៀតណាម ដែលបង្កើតបានអព្ភូតហេតុនេះ។

ស្តីអំពីគោលនយោបាយ “ការទូតដើមឫស្សី” របស់វៀតណាមក្នុងបទសម្ភាសន៍នោះ លោក Jourdan បានអត្ថាធិប្បាយថា វៀតណាមបង្ហាញភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសធំៗ ដោយតែងតែចង់បង្កើតទំនាក់ទំនងប្រកបដោយតុល្យភាព ដើម្បីបង្ហាញពីតួនាទីរបស់ខ្លួនក្នុងឆាកអន្តរជាតិ និងនៅវេទិកាពហុភាគី។ លោកបញ្ជាក់ថា ពិភពលោកត្រូវការការសម្របសម្រួល។ ក្រៅពីនេះ លោក Jourdan ក៏ជឿជាក់ផងដែរថា គោលនយោបាយពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ជួយធានាទីផ្សារហិរញ្ញវត្ថុ ដូច្នេះហើយទើបមានសមត្ថភាពទាក់ទាញវិនិយោគិន៕

បកប្រែដោយ Duy Hoan