នៅក្នុងជំនួបនេះ លោក Tran Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុង Da Nang និងស៊ុយអែតមានទំនាក់ទំនងមិត្តភាពជាយូរឆ្នាំមកហើយ។ គណៈប្រតិភូជាន់ខ្ពស់ស៊ុយអែតមួយចំនួនបានទៅបំពេញទស្សនកិច្ចនៅទីក្រុង Da Nang និងអាជ្ញាធរទីក្រុងក៏មានសកម្មភាពបំពេញទស្សនកិច្ចការងារនៅប្រទេសស៊ុយអែតផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ (រូបថត៖ vnanet.vn)

ឆ្នាំ ២០២៤ គឺជាឆ្នាំខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស៊ុយអែត លោក Tran Chi Cuong សង្ឃឹមថា ស្ថានទូតស៊ុយអែតប្រចាំវៀតណាម និងដៃគូស៊ុយអែតនឹងសម្របសម្រួលរៀបចំសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងព្រឹត្តិការណ៍អន្តរជាតិនៅទីក្រុង Da Nang ដើម្បីបង្កើនការយល់ដឹង និងជំរុញកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព។

លោក Andreas Carlson បានចែករំលែកថា គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាលើកកម្ពស់សកម្មភាពការទូតប្រជាជន។ វិស័យដែលភាគីទាំងពីរអាចសហការកាន់តែស៊ីជម្រៅគឺគំនិតផ្តួចផ្តើមទាក់ទងនឹងទីក្រុងឆ្លាតវៃ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាកំពង់ផែសមុទ្រ ព្រលានយន្តហោះ ឬគមនាគមន៍ក្នុងទីក្រុង។

យោងតាមលោក Andreas Carlson ក្នុងយុទ្ធសាស្ត្រថ្មីរបស់ស៊ុយអែតលើពាណិជ្ជកម្ម ការវិនិយោគ និងសមត្ថភាពប្រកួតប្រជែងជាសកលនោះ ស៊ុយអែតផ្តោតសំខាន់លើតំបន់អាស៊ី ហើយវៀតណាមជាដៃគូសំខាន់មួយ។ អង្គភាពអាជីវកម្មស៊ុយអែតមានទំនាក់ទំនងយូរអង្វែងនៅវៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទាំងនេះ។ លោក Andreas Carlson សង្ឃឹមថានឹងបន្តតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីបង្កើតទំនាក់ទំនងថ្មីជាច្រើននាពេលអនាគត៕

បកប្រែដោយ Huyen Trang