នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចែករំលែកថា វៀតណាម និងស៊ុយអែតមានទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការសមភាព និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹងប្រវត្តិសាស្ត្រក្នុងរយៈពេល ៥៥ ឆ្នាំ។ បច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានឈានទៅដល់ដំណាក់កាលនៃភាពជាដៃគូសមភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក មានការអភិវឌ្ឍប្រកបដោយវិជ្ជមាន និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ស៊ុយអែតស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ទាំង ១០ របស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU)។ ចុងខែមីនាឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ជាង ៣៦០ លានដុល្លារអាមេរិក (កើនឡើង ៩.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣)។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួបលោក Andreas Carlson រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានស៊ុយអែត (រូបថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ អង្គភាពអាជីវកម្មស៊ុយអែតអាចស្វែងរកដៃគូវៀតណាមដែលសមស្របក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ការធ្វើបរិវត្តកម្មថាមពលបៃតង បណ្តាញអគ្គិសនីឆ្លាតវៃ ការច្នៃប្រឌិត ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឧស្សាហកម្មបន្ទះឈីប semiconductor។ល។ រដ្ឋាភិបាលទាំងពីរចាំបាច់ត្រូវមានផែនការសហប្រតិបត្តិការជាក់លាក់មួយ ប្រគល់ភារកិច្ចឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននីមួយៗ ដើម្បីអនុវត្តឱ្យបានឆាប់រហ័ស ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី Andreas Carlson បានបញ្ជាក់ថា អង្គភាពអាជីវកម្មស៊ុយអែតវាយតម្លៃថា មានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យគមនាគមន៍ឆ្លាតវៃ និងទីក្រុងឆ្លាតវៃនៅវៀតណាម។ ក្រៅពីនេះ ប្រជាជនស៊ុយអែតកាន់តែច្រើនឡើងជ្រើសរើសមកប្រទេសវៀតណាមដើម្បីធ្វើដំណើរ និងស្វែងយល់។ លោក Andreas Carlson មានគោលបំណងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹងតាមរយៈគម្រោងសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ក៏ដូចជាសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជន៕

បកប្រែដោយ Huyen Trang