នាថ្ងៃទី ១៣ ឧសភា នៅប្រទេសប៊ុលហ្គារី លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជួបទ្វេភាគីជាមួយលោក Petko Nikolov  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មប៊ុលហ្គារី។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក Petko Nikolov  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មប៊ុលហ្គារី

ថ្លែងក្នុងជំនួបនេះ លោក Nguyen Hong Dien បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារនៅប៊ុលហ្គារី លើកនេះរបស់គណៈប្រតិភូរដ្ឋាភិបាលវៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី Nguyen Hong Dien ឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤០ ដែលមានទំហំសេដ្ឋកិច្ចធំលើពិភពលោក។ វៀតណាមមានទំហំនាំចេញ-នាំចូលប្រចាំឆ្នាំឈានដល់ជាង ៧០០ ពាន់លានដុល្លារអាមេរិក ហើយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ២០ ដែលមានទំហំពាណិជ្ជកម្មធំនៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៥ ដែលមានបរិយាកាសល្អក្នុងការទាក់ទាញការវិនិយោគបរទេស (FDI) ហើយការទាក់ទាញ FDI ប្រចាំឆ្នាំរបស់វៀតណាមគឺជាមធ្យម ៥-៦% ក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រី Nguyen Hong Dien បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងវៀតណាម - ប៊ុលហ្គារី ហើយទំនាក់ទំនងនេះតែងតែមានការរីកចម្រើនជាវិជ្ជមានរៀងរាល់ឆ្នាំ។ យ៉ាង​ណាក៏ដោយ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប៊ុលហ្គារី មិនសក្ដិសមនឹងសក្ដានុពលនៃភាគីទាំងពីរឡើយ។

ជាក់ស្តែង ការនាំចេញរបស់វៀតណាមទៅកាន់ប៊ុលហ្គារីក្នុងឆ្នាំ ២០២៣ គឺស្មើនឹង ០,២៤% នៃការនាំចូលរបស់ប៊ុលហ្គារី ខណៈដែលការនាំចេញរបស់ប៊ុលហ្គារីទៅកាន់ប្រទេសវៀតណាមមានត្រឹមតែ ០.០១៨% នៃការនាំចូលរបស់វៀតណាមប៉ុណ្ណោះ។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ 

លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៊ុលហ្គារី នៅមានច្រើនណាស់។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអញ្ជើញ និងស្វាគមន៍លោករដ្ឋមន្ត្រី Petko Nikolov និងសហការីនៅក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មប៊ុលហ្គារី មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ។

លោករដ្ឋមន្ត្រី Petko Nikolov បានអះអាងថា ប៊ុលហ្គារី យកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងគោលដៅលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរវិនិយោគលើទីផ្សារគ្នាទៅវិញទៅ​មកក្នុងវិស័យកសិកម្ម ឱសថ រ៉ែ ថាមពល...៕

បកប្រែដោយ Thanh Cong