ក្រោមប្រធានបទ "សមត្ថភាពបន្សំនិងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុពីឆាប់៖ អប់រំកុមារមត្តេយ្យសិក្សាពីឆាប់ដើម្បីអនាគតប្រកបដោយនិរន្តរភាព" សន្និសីទនេះមានបំណងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការថែទាំ និងអប់រំកុមារតូច (ECCE) រវាងប្រទេសសមាជិកអាស៊ាននិយាយរួម និងរវាងបណ្ដាប្រទេសសមាជិកអាស៊ានជាមួយបណ្ដាអង្គការក្នុងស្រុកនិងអន្តរជាតិនិយាយដោយឡែក។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍នៅសន្និសីទ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងសន្និសីទនេះ លោក Nguyen Van Phuc អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីនៃការអប់រំមត្តេយ្យសិក្សា ហើយប្រការនេះត្រូវបានចែងយ៉ាងច្បាស់នៅក្នុងច្បាប់អប់រំវៀត ណាមឆ្នាំ ២០១៩។

ប្រធានគណៈប្រតិភូវៀតណាមបានជូនដំណឹងដល់អង្គសន្និសីទអំពីកម្មវិធីចំនួន ៣ ដែលវៀតណាមនឹងអនុវត្តនាពេលខាងមុខ រួមទាំងការអនុវត្តគោលដៅស្ដីពីផែនការសកម្មភាពជាតិ សំដៅអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកអនុរដ្ឋមន្ត្រី Nguyen Van Phuc ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមក្នុងការចែករំលែកកិច្ចខិតខំប្រឹងប្រែងរួមរបស់តំបន់ និងរួមដំណើរជាមួយក្រសួងអប់រំនៃបណ្ដាប្រទេសក្នុងការពង្រឹងការអនុវត្តសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការថែទាំ និងការអប់រំកុមារដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៣ និងការសន្យាដែលបានឯកភាពក្នុងសន្និសីទលើកនេះ៕

បកប្រែដោយ Pham Diep