នៅក្នុងកិច្ចប្រជុំនោះ ប្រទេសភាគច្រើនបានបន្តសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះ និងស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះ​ និងហានិភ័យសង្គ្រាមកើនឡើងក្នុងតំបន់។ ប្រទេសនានាបានស្វាគមន៍មហាសន្និបាតដោយបានអនុម័តសេចក្តីសម្រេចចិត្ដថ្មីសម្រាប់ផ្តល់សិទ្ធិអំណាចមួយចំនួនបន្ថែមដល់ប៉ាឡេស្ទីនក្នុងនាម​ជាប្រទេសសង្កេតការណ៍របស់អង្គការសហប្រជាជាតិ។ ការវាយតម្លៃលើសេចក្ដីសម្រេចចិត្ដថ្មីទើបបានអនុម័តនេះ ជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការបញ្ជូលប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ រួមចំណែកជំរុញការអនុវត្តដំណោះស្រាយ “រដ្ឋទាំងពីរ” ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង និងនិរន្តរភាពនៅមជ្ឈិមបូព៌ា។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ UN ថ្លែងក្នុងសម័យប្រជុំ

ថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ UN បានប្រកាសថា វៀតណាមសហការឧបត្ថម្ភនិងគាំទ្រសេចក្ដីសម្រេចចិត្ដជាប្រវត្តិសាស្ត្ររបស់មហាសន្និបាត; គាំទ្ររដ្ឋប៉ាឡេស្ទីន ចូលជាសមាជិកអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang អះអាងថា វៀតណាមប្រកៀកស្មាជាមួយប៉ាឡេស្ទីនក្នុងការអនុវត្តសិទ្ធិស្វ័យសម្រេច និងគាំទ្រប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិនាពេលឆាប់ៗនេះ។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា ការទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកគឺជាជំហានដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់ដំណោះស្រាយរដ្ឋទាំងពីរ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចរចាសមភាពរវាងភាគីពាក់ព័ន្ធនានា ហើយជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាពនៅមជ្ឈិមបូព៌ា។

leftcenterrightdel
ទិដ្ឋភាពទូទៅនៃសម័យប្រជុំបន្ទាន់ពិសេសស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការបង្កើនជម្លោះនៅតំបន់ហ្គាហ្សា ទៅជាសង្គ្រាមក្នុងតំបន់។ លោកថ្កោលទោសយ៉ាងខ្លាំងចំពោះគ្រប់ទម្រង់នៃអំពើហិង្សាលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ ប្រឆាំងរាល់ការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់  សន្ទនានិងគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញ និងសេចក្ដីសម្រេចចិត្ដពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ អនុវត្តបទឈប់បាញ់ជាបន្ទាន់និងដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ និងធានានូវការដឹកជញ្ជូនទំនិញមនុស្សធម៌ដោយមិនមានការរារាំង។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang អះអាងជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះដំណោះស្រាយរដ្ឋទាំងពីរ និងបន្តគាំទ្រចំពោះតួនាទីមជ្ឈភាពរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក្នុងការទទួលខុសត្រូវផ្ដល់ជំនួយមនុស្សធម៌ក្នុងតំបន់៕

បកប្រែដោយ Pham Diep