ដូច្នោះ គោលដៅចាប់ពីបច្ចុប្បន្ននេះដល់ឆ្នាំ ២០៣០ គឺត្រូវមានអង្គភាពអាជីវកម្មយ៉ាងហោចណាស់ ២ លាន ដែលក្នុងនោះបង្កើត និងអភិវឌ្ឍសហគ្រិនជាច្រើន ដើម្បីដឹកនាំសាជីវកម្មសេដ្ឋកិច្ចដ៏រឹងមាំជាមួយនឹងសក្តានុពល និងភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ ដោយលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការត្រួសត្រាយផ្លូវ ដើម្បីដឹកនាំវិស័យសំខាន់ៗ នៃខឿនសេដ្ឋកិច្ច។ ដល់ឆ្នាំ ២០៤៥ ខិតខំប្រឹងប្រែងឱ្យមានសហគ្រិនមួយចំនួនជាម្ចាស់សាជីវកម្មដែលមានសមត្ថភាពដឹកនាំខ្សែសង្វាក់តម្លៃឧស្សាហកម្ម និងកសិកម្ម ឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់តម្លៃមួយចំនួនរបស់វៀតណាមក្នុងឧស្សាហកម្មអាទិភាព ដែលជាប្រៀបខ្លាំងរបស់ប្រទេស។

leftcenterrightdel
រូបថតឧទាហរណ៍ (baophapluat.vn)

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ រដ្ឋាភិបាលស្នើឱ្យមានការលើកកម្ពស់ការយល់ដឹងអំពីកិត្យានុភាព និងតួនាទីរបស់សហគ្រិនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ; បំពេញគោលនយោបាយ និងច្បាប់ បង្កើតបរិយាកាសអំណោយផល និងសមភាពសម្រាប់សហគ្រិន និងអង្គភាពអាជីវកម្មក្នុងការអភិវឌ្ឍ;

បង្កើតជួរសហគ្រិនដ៏រឹងមាំមួយ សមស្របទៅនឹងគោលដៅ និងភារកិច្ចនៃការអភិវឌ្ឍប្រទេសក្នុងយុគសម័យថ្មី; កសាងក្រមសីលធម៌ និងវប្បធម៌ធុរកិច្ច លើកស្ទួយស្មារតីជាតិ ជំរុញបំណងប្រាជ្នាអភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងសុភមង្គល ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងសហគ្រិន ជាមួយកម្មករ កសិករ និងបញ្ញវន្ត។ល៕

បកប្រែដោយ Huyen Trang