លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស អនុប្រធានប្រចាំការនៃគណៈកម្មាធិការដឹកនាំ បានធ្វើអញ្ជើញជាអធិបតីក្នុង​កម្មវិធីហាត់សមមុនពេលសម្តែង។

leftcenterrightdel
ក្រុម​ឧទ្ធម្ភាគចក្រ​​ហោះហើរ​​ស្វាគមន៍​
leftcenterrightdel
ផែន​នាយ​ទាហាន​កងទ័ព​ជើងគោក​​

ថ្លែងមតិក្នុងកិច្ចប្រជុំដកបទពិសោធន៍បន្ទាប់ពីការហាត់សម លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការហាត់សម ហើយទន្ទឹមនឹងនោះបានដកបទពិសោធន៍លើខ្លឹមសារមួយចំនួនក្នុងការហ្វឹកហាត់ ការដឹកនាំ ការគ្រង់គ្រង និងការធានាដល់ពិធីរំលឹកខួប​អនុស្សាវរីយ៍ ពិធីព្យុហយាត្រា និងក្បួនដង្ហែរ ព្រមទាំងស្នើឱ្យបណ្តាស្ថាប័ន អង្គភាព បន្តលើកកំពស់ស្មារតីទទួលខុសត្រូវ សម្រេចរាល់ការងាររៀបចំទាំងអស់ ផ្តោតលើការធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ ធានាបាននូវការប្រារព្ធពិធីដ៏ឧឡារិក ផ្សព្វផ្សាយនូវភាពថ្លៃថ្នូរ និងតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃជ័យជំនះ Dien Bien Phu។

* នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia និងលោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអញ្ជើញចូលរួមពិធីបើកមជ្ឈមណ្ឌលសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu៕

បកប្រែដោយ Duy Hoan