leftcenterrightdel
កម្មវិធីមួយដែលមានឈ្មោះថា “ដំណើរមនុស្សធម៌ - ការផ្តល់ និងទទួលសេចក្តីស្រឡាញ់” (រូបថត៖ vnanet.vn)

ក្នុងកម្មវិធី មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅឃុំ Phu Dinh ស្រុក Dinh Hoa; ទន្ទឹមនឹងនោះ រៀបចំការពិគ្រោះ ពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាជនក្រីក្រចំនួន ៧០០នាក់ ព្រមទាំងបានរៀបចំផ្សារមនុស្សធម៌ជួយឧបត្ថម្ភប្រជាជនចំនួន ៧០០ នាក់ដែលមានស្ថានភាពលំបាកក្នុងមូលដ្ឋានដោយទទួលបានអំណោយចំនួន ៥០ ម៉ឺនដុងក្នុងម្នាក់។ ក្នុងកម្មវិធី សមាគមគ្រប់លំដាប់ថ្នាក់ អង្គភាព អង្គការនានា បានចុះឈ្មោះបរិច្ចាគ ឆ្លើយតបនឹងខែមនុស្សធម៌ឆ្នាំ ២០២៤ ដោយលទ្ធផលដំបូងសម្រេចបានជាង ១,៣ ពាន់លានដុង៕

តាម vovworld.vn