ចូលរួមក្នុងកម្មវិធីមានលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បណ្តាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ថ្នាក់ដឹកនាំ មេបញ្ជាការ អតីតថ្នាក់ដឹកនាំ មេបញ្ជាការអគ្គនាយកដ្ឋានភស្តុភារក្នុងបណ្តាសម័យកាល; សាក្សីប្រវត្តិសាស្ត្រ; ប្រតិភូនៃក្រសួង ស្ថាប័នមជ្ឈិមនានា និងថ្នាក់ដឹកនាំ មេបញ្ជាការនៃបណ្តាស្ថាប័ន អង្គភាព កងទ័ព។ល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងបណ្តាប្រតិភូ ជូនផ្កាអបអរសាទរគណៈកម្មការរៀបចំកម្មវិធីផ្លាស់ប្តូរ

ការផ្លាស់ប្តូរសិល្បៈ "កម្លាំងភស្តុភារក្នុងជ័យជំនះ Dien Bien Phu" បានបង្ហាញឡើងវិញនូវការងារធានាភស្តុភារក្នុងអំឡុងយុទ្ធនាការ Dien Bien Phu ជាមួយនឹងដំណើររឿងដែលភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្ន និងរឿងរ៉ាវដែលសំដែងតាមរយៈតន្ត្រី។

តាមរយៈបទយកការណ៍ និងការសម្ភាសន៍ ការជួបប្រាស្រ័យជាមួយតួអង្គនៅលើឆាក... បានជួយឱ្យទស្សនិកជនយល់កាន់តែច្បាស់អំពីឆន្ទៈតស៊ូ ស្នេហាជាតិ ស្មារតីក្លាហាន និងការលះបង់ជីវិតរបស់កងទ័ព និងប្រជាជនវៀតណាម រួមទាំងមានការរួមចំណែកយ៉ាងសំខាន់នៃការងារធានាភស្តុភារដើម្បីសម្រេចបានជ័យជំនះ Dien Bien Phu។

ជោគជ័យនៃការងារភស្តុភារក្នុងយុទ្ធនាការ Dien Bien Phu បានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើន ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងការកសាងសក្ដានុពល និងប្រៀបការពារជាតិដោយប្រជាជនទាំងមូល។ បទពិសោធន៍ពីក្រុមប្រឹក្សាផ្គត់ផ្គង់ជួរមុខកាលពី ៧០ ឆ្នាំមុននៅតែត្រូវបានបក្ស រដ្ឋ និងកងទ័ព ទទួលមរតក ជ្រើសរើសប្រកបដោយភាពច្នៃប្រឌិត និងអភិវឌ្ឍន៍យ៉ាងសមស្របក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Huyen Trang