តាមនោះ អង្គភាពបានប្រគល់អំណោយ (ភាគច្រើនជាអង្ករ សម្លៀកបំពាក់ និងសៀវភៅ) ជូនដល់សិស្សជនជាតិភាគតិចដែលមានស្ថានភាពលំបាកចំនួន ៦៦ នាក់នៅស្រុក Bu Gia Map (ខេត្ត Binh Phuoc វៀតណាម)។ ទាំងនេះគឺជាសិស្សដែលទទួលឧបត្ថម្ភពីអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៧៨៨ ក្នុងរយៈពេល ៩ ខែសិក្សា ដោយមានថវិកាជំនួយ ៣០០,០០០ ដុង/កុមារ/ខែ។

leftcenterrightdel
សិស្សដែលមានស្ថានភាពលំបាកទទួលអាហារូបករណ៍ និងអំណោយពីអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៧៨៨

កម្មវិធីនេះជាសកម្មភាពជាក់ស្តែងក្នុងបំណងចែករំលែកការលំបាក និងជួយសិស្សក្រីក្រមានឱកាសទៅសាលារៀន។ នេះជាសកម្មភាពជាក់ស្ដែងដែលអង្គភាពនិងសាលាសហការរៀបចំប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលជាច្រើនឆ្នាំ។ ថវិកាសម្រាប់ការរៀបចំសកម្មភាពនេះត្រូវបានបរិច្ចាគដោយកម្មាភិបាល និងយុទ្ធជននៃអង្គភាព។ ទន្ទឹមនឹងនោះ អង្គភាពក៏បានបញ្ជូនកម្មាភិបាល និងបុគ្គលិកទៅបង្រៀន និងជួយគាំទ្រកុមារដែលមានស្ថានភាពលំបាក ក្នុងការសិក្សា៕

បកប្រែដោយ Thuy Anh