ក្នុងការផ្គត់ផ្គង់ទឹកលើកដំបូង  ទឹកជាង ៣០០ ម៉ែត្រគូប សម្រាប់បម្រើតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់កម្មាភិបាល និងយុទ្ធជននៃតំបន់លេខ ៥ កងទ័ពជើងទឹក ត្រូវបាននាវារបស់អង្គភាពដឹកបញ្ជូនពីកោះ Phu Quoc (ខេត្ដ Kien Giang) ទៅកាន់ដីគោកដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន ៤ នៃស្រុក U Minh និងស្រុក Tran Van Thoi ដើម្បីជួយប្រជាជនជំនះការខ្វះខាតទឹកក្នុងប៉ុន្មានថ្ងៃគ្រោះរាំងស្ងួតខ្លាំង។

leftcenterrightdel
នាវាលេខ ៤៧០ ផ្គត់ផ្គង់ទឹកសាបដល់ប្រជាពលរដ្ឋនៅឃុំ Khanh Lam ស្រុក U Minh
leftcenterrightdel
អាជ្ញាធរមូលដ្ឋានសហការជាមួយកម្មាភិបាលនិងយុទ្ធជននៃតំបន់លេខ ៥ កងទ័ពជើងទឹកដឹកជញ្ជូនទឹកសាប់ដល់ផ្ទះប្រជាពលរដ្ឋ

សូមបញ្ជាក់ថា ដោយសារឥទ្ធិពល និងផលប៉ះពាល់អវិជ្ជមាននៃកំដៅដែលអូសបន្លាយជាច្រើនថ្ងៃ គណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៧១៩ ស្តីពីការប្រកាសស្ថានភាពគ្រោះរាំងស្ងួតកម្រិត ២ នៅស្រុក U Minh និងស្រុក Tran Van Thoi; ជាមួយគ្នានេះ សំណូមពរដល់ស្ថាប័នមានសមត្ថកិច្ចនៅមូលដ្ឋានកំណត់តំបន់ខ្វះខាតទឹកប្រើប្រាស់  ដាក់ពង្រាយដំណោះស្រាយដើម្បីផ្គត់ផ្គង់ទឹក ស្តុកទឹក និងប្រព្រឹត្តិកម្មទឹកសម្រាប់គ្រួសារ  កុំឱ្យប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់។

លោកឧត្តមនាវីត្រី Nguyen Huu Thoan ប្រធានស្នងការនយោបាយនៃតំបន់លេខ ៥ កងទ័ពជើងទឹក  បានឲ្យដឹងថា៖ ក្នុងការផ្គត់ផ្គង់ទឹកលើកនេះ តំបន់លេខ ៥ បានបញ្ជូននាវាចំនួន ៤ គ្រឿងរួមមាន៖ នាវាលេខ ៤៧០, នាវាលេខ៤៧១, នាវាលេខ ៥២៦, នាវាលេខ ៥២៩ ដើម្បីទទួល និងដឹកជញ្ជូនទឹកពីកោះ Phu Quoc និងកងនាវាការពារព្រំដែនលេខ ២៨ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ដើម្បីផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ៕

បកប្រែដោយ Pham Diep