នៅក្នុងសេចក្តីប្រកាសមួយ អ៊ីស្រាអែលបានឲ្យដឹងថា រថយន្តសង្គ្រោះរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ចំនួន ៨ គ្រឿងដែលដឹកម្សៅស្រូវសាលីបានចូលតំបន់ហ្គាហ្សាស្ទ្រីបពីកំពង់ផែ Ashdod។ យានជំនិះទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខនៅកំពង់ផែ មុនពេលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់តំបន់ហ្គាហ្សាតាមរយៈ Kerem Shalom ដែលជាច្រកឆ្លងកាត់ព្រំដែននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

leftcenterrightdel
មនុស្សម្នាតម្រង់ជួរដើម្បីរងចាំទិញនំប៉័ងនៅក្រុង Gaza នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

នេះគឺជាការអភិវឌ្ឍថ្មីដែលទាក់ទងនឹងសកម្មភាពជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងបរិបទនៃការកើនឡើងសម្ពាធអន្តរជាតិលើអ៊ីស្រាអែល បន្ទាប់ពីខ្លួនបានទទួលយកការទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសកាល ពីថ្ងៃទី ១ ខែមេសា បណ្តាលឲ្យមនុស្ស ៧ នាក់ជាបុគ្គលិកសង្គ្រោះរបស់អង្គការមនុស្សធម៌ពិភពលោក (WCK) បានស្លាប់នៅក្នុងភាគកណ្តាលហ្គាហ្សា។

សូមគូសបញ្ជាក់ថា Ashdod ស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនរវាង ហ្គាហ្សា និងអ៊ីស្រាអែល។ ផ្លូវដែលទើបនឹងបើកថ្មីនឹងអនុញ្ញាតឱ្យមានបរិមាណជំនួយជាច្រើនទៅកាន់ហ្គាហ្សាដែលដឹកជញ្ជូនតាមសមុទ្រត្រូវបានដកចេញ និងត្រួតពិនិត្យនៅកំពង់ផែ Ashdod វិញ៕

តាម vovworld.vn