កំណើនសេដ្ឋកិច្ចនៅឆ្នាំបន្ទាប់ក៏ទំនងជាមានកម្រិត ៣.២% ផងដែរ។ អតិផរណាត្រូវបានព្យាករណ៍ថានឹងថយចុះពី ៥.៩% នៅឆ្នាំនេះ មកត្រឹម ៤.៥% នៅឆ្នាំខាងមុខ ដោយសារតែអត្រាការប្រាក់កើនឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។

leftcenterrightdel
និមិត្តសញ្ញា IMF នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)

របាយការណ៍របស់ IMF បង្ហាញយ៉ាងច្បាស់ពីភាពខុសប្លែកគ្នា នៅក្នុងយថាទស្សន៍កំណើននៃបណ្តាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍។ អង្គការហិរញ្ញវត្ថុនេះបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះនឹងឈានដល់ ២.៧% ខ្ពស់ជាងការព្យាករណ៍ ២.១% នៅក្នុងខែមករា។ ផ្ទុយទៅវិញ IMF បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) នៅឆ្នាំនេះ ពីកម្រិត ០.៩% មកត្រឹម ០.៨% ដែលភាគច្រើនដោយសារតែភាពទន់ខ្សោយនៃសេដ្ឋកិច្ចឈានមុខគេគឺប្រទេសអាល្លឺម៉ង់។ IMF បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចអាល្លឺម៉ង់ពីកម្រិត ០.៥% ក្នុងការព្យាករណ៍កាលពីខែមករា មកត្រឹម ០.២%។

គួរកត់សម្គាល់ថា IMF បានបង្កើនការព្យាករណ៍ យថាទស្សន៍សេដ្ឋកិច្ចរបស់រុស្ស៊ីនៅឆ្នាំនេះ ពីកម្រិត ២.៦% ឡើងដល់ ៣.២% ដែលភាគច្រើនដោយសារតែប្រាក់ចំណូលនាំចេញប្រេងរ៉ែបន្តកើនឡើងយ៉ាងខ្លាំង ក្នុងបរិបទដែលតម្លៃប្រេងរ៉ែពិភពលោកកើនឡើងខ្ពស់៕

តាម vovworld.vn