រដ្ឋសភាវៀតណាមបានអនុវត្តការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភាតាមការបោះឆ្នោតដោយសម្ងាត់។

បន្ទាប់ពីបានប្រកាសលទ្ធផលរាប់សន្លឹកឆ្នោតរួច រដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ឲ្យ​កាន់តំណែងជាប្រធានរដ្ឋសភា នីតិកាលទី១៥ ដោយមានប្រតិភូមានវត្តមាន ១០០% ឯកភាព។

ពិធីសច្ចាប្រណិធាននៅចំពោះមុខរដ្ឋសភាត្រូវបានធ្វើឡើងជាភ្ញាមៗ។

leftcenterrightdel
 
leftcenterrightdel
ពិធីសច្ចាប្រណិធានរបស់លោក Tran Thanh Man

នៅចំពោះមុខទង់ជាតិដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិ និងអ្នកបោះឆ្នោតទូទាំងប្រទេស លោក Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម  បានស្បថស្មោះត្រង់ចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំបំពេញល្អភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ទៅឲ្យ។

leftcenterrightdel
លោក Tran Thanh Man ថ្លែងមតិក្នុងពិធីសច្ចាប្រណិធានចូលកាន់តំណែង

ថ្លែងមតិក្នុងពិធីសច្ចាប្រណិធានចូលកាន់តំណែង លោក Tran Thanh Man បានថ្លែងអំណរគុណចំពោះសមាជិករដ្ឋសភា នីតិកាលទី១៥ ដែលបានជឿទុកចិត្តបោះឆ្នោតជ្រើសតាំងរូបលោកជាប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា នេះជាកិត្តិយសដ៏ថ្លៃថ្នូ និងជាការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ចំពោះមុខបក្ស រដ្ឋ និងប្រជាជន។

ទន្ទឹមនឹងនោះ លោក Tran Thanh Man បានថ្លែងអំណរគុណចំពោះការដឹកនាំ និងការណែនាំដ៏ត្រឹមត្រូវ និងហ្មត់ចត់របស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណលេខាមជ្ឈិមបក្ស និងលោកអគ្គលេខាបក្ស Nguyen Phu Trong។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិករដ្ឋសភា បងប្អូនជនរួមជាតិ អ្នកបោះឆ្នោតទូទាំងប្រទេស និងបងប្អូនជនរួមជាតិនៅក្រៅប្រទេស រួម​ទាំង​បណ្តាប្រទេស អង្គការ និងមិត្តភ័ក្តិអន្តរជាតិ បានជួយគាំទ្រ និងចែករំលែក ដើម្បីប្រទេសវៀតណាមរបស់យើងមានសក្ដានុពល  តួនាទី និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ។

អនុវត្តភារកិច្ច និងសិទ្ធអំណាច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូនលោក Tran Thanh Man ប្តេជ្ញាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បម្រើជាតិមាតុភូមិ បម្រើប្រជាជន។ រួមជាមួយរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្ថាប័ននានានៃរដ្ឋសភា ស្ថាប័នក្រោមឱវាទនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងសមាជិករដ្ឋសភា បន្តការច្នៃប្រឌិត និងលើកកំពស់គុណភាព និងប្រសិទ្ធភាព នៃប្រតិបត្តិការទាំងការងារនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស បន្តពង្រឹងកិច្ចការបរទេសរបស់រដ្ឋសភា រួមជាមួយនឹងសកម្មភាពការទូតរបស់បក្ស ការទូតរបស់រដ្ឋ និងការទូតរបស់ប្រជាជន លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សាមគ្គីភាព បើកចំហ តម្លាភាព រួមចំណែកកសាងនីតិរដ្ឋសង្គមនិយម ពិតជារបស់រដ្ឋ ដោយប្រជាជន និងដើម្បីប្រជាជន៕

បកប្រែដោយ Duy Hoan