សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។ ប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាមជាមួយនឹងចំណូលប៉ាន់ស្មានចំនួន ៤១.៦ ពាន់លានដុល្លារ។ ជាក់ស្តែង ការនាំចេញរបស់វៀតណាម ក្នុងខែមេសា ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត ៣១ ពាន់លានដុល្លារ កើនឡើង ១០.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ១២៣.៦៤  ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដែលទំហំពាណិជ្ជកម្មសម្រេចបាន ៣៤.១ ពាន់លានដុល្លារ។ បន្ទាប់គឺប្រទេសចិន ដែលមានទំហំនៃការនាំចេញសម្រេចបាន ១៨ ពាន់លានដុល្លារ និងសហភាពអឺរ៉ុប (EU) សម្រេចបាន ១៦.៤ ពាន់លានដុល្លារ៕

តាម vovworld.vn